អបអរសាទរ! កម្ពុជាមេដាយ១៧គ្រឿងក្នុងព្រឹត្តិការណ៍ THE 4th AVF ASIAN VOVINAM CHAMPIONSHIP 2018

0
401

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាដណ្តើមមេដាយ១៧គ្រឿងនៅថ្ងៃទី១ នៃព្រឹត្តិការណ៍ “THE 4th AVF ASIAN VOVINAM CHAMPIONSHIP 2018” ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

សម្រាប់លទ្ធផលបណ្តោះអាសន្នកម្ពុជាទទួលបានមេដាយមាស៤ ប្រាក់៦ នឹងសំរឹទ្ធ៧ ការប្រកួតកីឡាវ៉ូវីណាមជើងឯកទ្វីបអាសុលើកទី៤នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី៖មេដាយមាសទី១បានទៅលើប្រភេទវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៤គីឡូក្រាម បុរស កីឡាករ ទិន ឌិន មេដាយមាសទី២បានទៅលើប្រភេទវិញ្ញាសាប្រយុទ្ធទំងន់ ៤៨គីឡូក្រាម នារី កីឡាការនី ហ៊ឹម ដាណេ មេដាយមាសទី៣បានទៅលើប្រភេទវិញ្ញាសាប្រយុទ្ធទំងន់ ៥៤គីឡូក្រាម នារី កីឡាការនី អេ ព្រីយ៉ានុតភូថង និងមេដាយមាសទី៤បានទៅលើប្រភេទវិញ្ញាសាសម្តែងក្រុមបុរស៦នាក់ ( កីឡាករ ម៉េត សារី, ម៉េត សុភក្រ្តា, ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង, នី ទីហ្សា, ផាន ហូហ៊ីម។

ចំណែកមេដាយប្រាក់បានទៅវិញ្ញាសាសម្តែងបុរសបួននាក់កៀបករ ( កីឡាករ លី បូរ៉ាមី, សាន សុជាតិ, ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង មេដាយប្រាក់វិញ្ញាសាសម្តែងក្រុមនារី៦នាក់ ( កីឡាការនី ប៉ាល់ ឆរស្មី, ពៅ សុខា, សឿ ច័ន្ទលក្ខិណា, សុក សុភី, ឃន ចាន់សុភក្រនាថ, ហ៊ឹម ដាណេ មេដាយប្រាក់វិញ្ញាសាសម្តែងក្រុមបុរសពីរនាក់គ្មានអាវុធ កីឡាករ ម៉េត សារី, ម៉េត សុភក្រ្តា មេដាយប្រាក់វិញ្ញាសាសម្តែងក្រុមនារីពីរនាក់គ្មានអាវុធ កីឡាការនី ពៅ សុខា, សឿ ច័ន្ទលក្ខិណា មេដាយប្រាក់វិញ្ញាសាសម្តែងមេគុណកាំបិតធំបុរស កីឡាករ លី បូរ៉ាមី និងមេដាយប្រាក់វិញ្ញាសាប្រយុទ្ធទម្ងន់៦៨គ.ក កីឡាករ ជ្រិន ប៊ុនឡុង។

ដោយឡែកមេដាយសំរឹទ្ធវិញ្ញាសាសម្តែងនារីមេគុណកាបិតភ្លោះ កីឡាការនី ប៉ាល់ ឆរស្មី មេដាយសំរឹទ្ធវិញ្ញាសាសម្តែងមេគុណនារី កីឡាការនី សឿ ច័ន្ទលក្ខិណា មេដាយសំរឹទ្ធវិញ្ញាសាសម្តែងមេគុណដំបងបុរស កីឡាករ ប្រាក់ សុវណ្ណនី ។

រីឯមេដាយសំរឹទ្ធវិញ្ញាសាសម្តែងដាវបុរស កីឡាករ ម៉េត សារី មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទម្ងន់៦០គ.ក បុរស កីឡាករ ចក់ ស៊ីវិន មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទម្ងន់៧២គ.ក បុរស កីឡាករ ម៉េត សារី និងមេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទម្ងន់៧៧គ.ក បុរស កីឡាករ លី បូរ៉ាមី៕

Facebook Comments
Loading...