ជនជាតិចិនម្នាក់ច្រឡំនារីដែលខ្លួនឲ្យលុយដើម្បីយកទៅដេក ប្រើអំពើហិង្សាប៉ះអ្នកដ៍ទៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

0
918

ប៉ៃលិន : បុរសជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាទៅលើនារីវ័យក្មេងបម្រើការនៅហាងខារ៉ាអូខេម្នាក់ដោយសារតែច្រឡំ ជានារីដែលខ្លួនបានឲ្យលុយហើយគេចបាត់នោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនបង្កឈ្មោះ លាង វូ (liang wu) ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកាសុីណូក្រោន ។ ចំណែកជនរងគ្រោះមានឈ្មោះ ញ.ស.ដ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ បំរើការនៅខារ៉ាអូខេ សិន ( SENSE ) មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

បើយោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋានឲ្យដឹងថា មូលហេតុបង្កឡើងដោយសារច្រឡំមនុស្ស ព្រោះមុនពេលកើតហេតុជនជាតិចិនរូបនេះ បានអោយប្រាក់ទៅនារីបំរើការនៅខារ៉ាអូខេម្នាក់ ចំនួន១០០$ ដើម្បីយកនារីនោះទៅដេក ។ ក្រោយនារីនោះបានលុយរួចក៏គេចបាត់ បន្ទាប់មកជនជាតិចិននោះបានឃើញជនរងគ្រោះដោយស្មានថា ជានារីដែលយកលុយខ្លួន ក៏ប្រើហិង្សាតែម្តង។

បច្ចុប្បន្នជនបង្កត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរង់ចាំធ្វើការដោះស្រាយ ៕

Facebook Comments
Loading...