ពិព័រណ៍អន្តរជាតិនៅចិនមាន១៣០ប្រទេសចូលរួមអត់តែអាមេរិច!

772

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថានៅថ្ងៃទី៥វិច្ឆិកានេះ ចិនបានបើកសម្ពោធ«ពិព័រណ៍អន្តរជាតិសម្រាប់ការនាំចូល» China’s International Import Expo នៅទីក្រុងសៀងហៃដោយមានក្រុមហ៊ុនសហគ្រាសឯកជនចំនួនជាង៣០០០ក្រុមហ៊ុនមកពី១៣០ប្រទេសទាំងនៅទ្វីបអាស៊ី អឹរ៉ុប និងអាមេរិចខាងជើង លើកលែងតែប្រទេសអាមេរិចមួយអត់ចូលរួមទេ។

លោកស៊ី ជីភីងប្រធានាធិបតីចិនថ្លែងក្នុងពិធីនោះថា «ពីព័រណ៍អន្តរជាតិនេះ គឺជាស្ពានតភ្ជាប់ការធ្វើពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងចិននិងពិភពលោក»។