រឿងពុករលួយនៅម៉ាឡេស៊ី៖ ចាប់ប្រធានរដ្ឋរឿងសំណូកព្រៃសម្បទាន!

0
668

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា លោក Musa Aman ប្រធានរដ្ឋនៃរដ្ឋសាបាហ៍ប្រទេសម៉ាឡេស៊ី ត្រូវបានអង្គភាពប្រឆាំងពុករលួយ ម៉ាឡេចាប់ខ្លួនកាលពីថ្ងៃច័ន្ទទី៥វិច្ឆិកាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុក រលួយសំណូកជាង៦៣លានដុល្លារ។

លោកតាន់ស្រ៊ីMusaអាយុ៦៧ឆ្នាំចូលកាន់តំណែងជាប្រមុខរដ្ឋនៃរដ្ឋសាបាហ៍ នោះតាំងពីឆ្នាំ២០០៣រហូតដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តីណាជីប រ៉ាហ្សាក់ ធ្លាក់ពីអំណាចដោយសារចាញ់ឆ្នោត។

តុលាការម៉ាឡេបានចោទប្រកាន់គាត់ពីបទស៊ីសំណូកប្រាក់ចំនួន៦៣,៣លាន ដុល្លារនៅហុងកុងនិងសាំងហ្គាពួរតាមរយះតំណាងខ្លួន កំឡុងឆ្នាំ២០០៤ដល់២០០៨ក្នុងរឿងផ្តល់សម្បទានព្រៃឈើ។

Facebook Comments
Loading...