អ្នកបើកបររថយន្តម្នាក់រងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅអន្ទង់អាំងធំ

0
1245

ខេត្តកោះកុង៖ បុរសអ្នកបើករថយន្តម្នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង?ហេតុការណ៍ដ៌រន្ធត់នេះបានកើតឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង៣០នាទី នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ។

សមត្ថកិច្ចឲ្យដឹងថារថយន្តបង្កហេតុម៉ាក FREIGHTLINER ពណ៌ខៀវ ពាក់ស្លាកលេខ ៣A៦៦៦៨ ព្រះសីហនុ ដឹកថ្មពីត្រពាំងក្រឡឹង មកជួសជុលផ្លូវ៤៨ បើកបរដោយឈ្មោះ ចន្ថា ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅ ខេត្តកំពត បានក្រឡាប់ធ្លាក់ចិញ្ចើមថ្នល់ដោយខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិរដ្ឋ បាក់រនាំងសុវត្តិភាព៦សន្លឹក។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

Facebook Comments
Loading...