ការប្រលងចូលគ្រូបង្រៀនសម្រាប់វិទ្យាល័យសម្រាប់បីខេត្តនៅស្រុកកណ្ដាល..!

0
997

(កណ្ដាល): នៅថ្ងៃ អាទិត្យ ១១ រោច ខែអស្សុជឆ្នាំច ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែ វិច្ឆិកាឆ្នាំ២០១៨ ម៉ោង៧ :០០នាទីព្រឹកសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ដែលមានការ ចូលរួមកំលាំងការពារសន្តិសុខសុវត្ថិភាពសម្រាប់ សិស្សនិងគ្រូមកចូលប្រ លងនៅមណ្ឌលវិទ្យាល័យកំពង់កន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក ឡេង.សុខរុណអធិការរងស្រុកកណ្ដាលស្ទឹងបានអោយដឹងថា៖បេក្ខជនដែលមកចូលប្រឡងតាមខេត្តមានចំនួន៣៖
-ខេត្តកណ្តាល
-ខេត្តកំពង់ស្ពឺ
-ខេត្តកំពង់ឆ្នាំងរីឯ
-មុខវិទ្យាប្រឡងអង្គគ្លេស+ខ្មែរ
-សិស្សសរុប ៧៤២ នាក់ ស្រី ៥០៧នាក់
-បន្ទប់ : ៣០ បន្ទប់
-គណះមេប្រយោគ : ៩១នាក់។
ហើយក៍មានគ្រូពេទ្យ ៣នាក់
-ប៉ូលីស៥នាក់PM ៣នាក់ និងអវត្តមាន សិស្ស: ៩២ នាក់ ស្រី៦២នាក់។

លោក ឡេង សុខរុណ បានបញ្ជាក់ទៀតថា: ការប្រលងអមដោយសភាពការណ៍ស្ងៀមស្ងាត់បានល្អប្រសើរបានដោយគ្មានព្រីយ៉ុងណាមួយបញ្ជ្រៀតចូលបានទៅក្នុងបន្ទប់ នោះ ក៍ដោយសារការយកចិត្តទុកដាក់យាមកាមពីសមត្តកិច្ចរបស់ស្រុកកណ្ដាលស្ទឹង និងលោកគ្រូ អ្នកគ្រូ ពិសេសសិស្សដែលចូលប្រលងគោរពវិន័យបានល្អផងដែរ។

លោកអ៊ូចសាវឿនអភិបាលរងស្រុកបានអោយដឹងផងដែរថា៖សភាពការណ៍រួមនៅក្នុងមណ្ឌុលប្រឡងមិនមានអ្វីគួរអោយកត់សំគាល់ទេហើយ
ចំពោះលទ្ធផលជាប់ធ្លាក់ប៉ុន្មានភាគរយយើងមិនទានហ៊ានសន្និដ្ឋានបានទេហើយបញ្ចប់ការប្រឡងនៅម៉ោង១៦-០០នាទីល្ងាចថ្ងៃដដែល៕ ដោយ សនសុភក្ដ័

Facebook Comments
Loading...