ខេត្តកំពង់ឆ្នាំងប្រារព្វទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដែលស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣

0
927

កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំងនិងជាអនុគណះកម្មាធិការសុវត្ថភាពចរាចរណ៍ផ្លូវគោគខេត្តលោកឈួចន្ទ័ឌឿនបានមានប្រសាសន៍លើកឡើងថាការរៀបចំពិធីនេះគឺជាចំណែកមួយនៃឆន្ទះរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៃសតវត្សសុវត្ថភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១១និង២០២០ ។ ថ្លែងបែបនេះនៅក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដែលបានស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣នៅថ្ងៃទី៥វិច្ឆិការ២០១៨ក្នុងបរិវេណសាលាបំពេញវិជ្ជារៀបរយហើយក៍ជាកន្លែងមួយដែលកើតមានគ្រោះថ្នាក់ចរចរណ៍ច្រើនផងដែរ ។

អភិបាលខេត្តកំពង់ឆ្នាំងនិងជាអនគណះកម្មការសុវត្ថភាបចរាចរណ៍ផ្លូវគោគខេត្តបានបញ្ជាក់ថា៖ តាមការសង្កេតលើស្ថានភាពគ្រោះថ្នាកចរាចរណ៍ភាគច្រើនគឺកើតមានឡើងនៅក្នុងពីធីបុណ្យជាតិធំៗត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកកម្មវិធីនេះឡើងដើម្បីជម្រុញលើកទឹកចិត្តគណះកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ដោយលើកយកកាលបរិច្ឆេទថ្ងៃទី៣វិច្ឆិការ២០១៨ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិប្រារពទិវានេះឡើងរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាកចរាចរណ៍ផ្លូវគោគសំដៅក្រើនរំលឹកពញ្ញាក់អារណ៍ប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ប្រុងប្រយត្ន័ក្នុងការធ្វើដំណើរលើដងផ្លូវដើម្បីជៀសអោយផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។

បើយោងតាមរបាយការណ៍របស់ ប្រធានមន្ទីសាធារណះការណ៍និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនិងជាប្រធានលេខាធិការដ្ឋានអនុកម្មការសុវត្ថភាពចរាចរណ៍ផ្លូវគោកលោក កែវពៅ បានលើកឡើងថាករណីគ្រោះថ្នាក់ចរាចរណ៍រយះពេលខែដើមឆ្នា២០១៨ក្នុងខេត្តកំពង់ឆ្នាំងកើតមាន១០១លើកបើធៀបនិងឆ្នាំ២០១៧មានចំនួនតែ៥៦លើកគឺកើនឡើង៤៥លើកបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការបើកបរមិនមានពាក់មួកការពារសុវត្ថភាព ការមិនពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថភាពនិងការបើវ៉ាជែងទាំងប្រថុយប្រថានជាដើម ។

តាមរយះការប្រារព្វទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣លោក កែវពៅ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្នើបងប្អូនប្រជាបលរដ្ឋគ្រប់រូបមេតាអត់ធ្មត់ខន្តីអព្យាស្រយ័ជើសវៀងការប្រើអំពើហឹង្សាសុមទាក់ទងសមត្ថកិច្ចដែលនៅជិតបំផុតធ្វើការដោះស្រាយតាមនិតិវិធី ។

នៅបញ្ចប់ពិធីមានការនិមន្តព្រះសង្ឃសូត្រមន្តបង្ស័កូលឧទ្ទិសកុសល់ដល់វិញ្ញាណខន្ត័អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍និងបានចែកអំណោយជូនដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ចំនួន២០នាក់ក្នុងម្នាក់ៗទទួលបានគ្រឿងសំម្ភារះនិងថវិការមួយចំនួនផងដែរ ៕

Facebook Comments
Loading...