អ្នកចាញ់ដេកពេទ្យអ្នកឈ្នះដេកគុកផឹកស៊ីក្លែមសម្តី

0
625

កំពង់ឆ្នាំង: ផឹកស៊ីក្លែមសម្តីបង្កជាជម្លោះចាក់គ្នាជាច្រើនកាំបិទបណ្តាលអោយរងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនៅចំណុចភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រភពពីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានបង្ហើបអោយដឹងថាជនសង្សយ័ក្នុងអំពើហិង្សាដោយចេតនាខាងលើនេះ បង្កឡើងដោយ ឈ្មោះ ហួច តឿ ភេទ ប្រុស អាយុ ១៩ឆ្នាំ រសនៅក្នុងភូមិឃុំស្រុកខាងលើបានយកកាំបិតចុងស្រួច ចាក់ទៅលើឈ្មោះ ឆេង ប៊ុនថៃ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នាចំនួន ០២កន្លែងបណ្ដាលអោយរបួសធ្ងន់ មូលហេតុទំនាស់ពាក្យសំដីពេលផឹកស៊ី។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានយកទៅសង្គ្រោបន្ទាន់នៅពេទ្យភ្នំពេញ ចំណែក ឯជនសង្ស័យ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន និង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីផងដែរ ៕

Facebook Comments
Loading...