សង្ស័យបែកថ្នាំ!! ឃាត់ខ្លួនបុរសដើរអុកឡុកអ្នកភូមិ

0
1304

ខេត្តព្រះសីហនុ សមត្ថកិច្ចបានតាមចាប់ខ្លួនបុរសម្នាក់ដែលគេសង្សយ័ថាបែកថ្នាំឬសតិមិនល្អ ក្រោយពីបុរសម្នាក់នេះធ្វើសកម្មភាពអុកឡុកអ្នកភូមិនៅម្តុំសេតេ ក្នុងនោះដំបូងបុរសរូបនេះបានចូលទៅបើកយករថយន្តមួយគ្រឿងរបស់ប្រជាពលរដ្ឋ ដោយបើករត់យកទៅចូលផ្ទះអ្នកភូមិមួយកន្លែងទៀតនៅក្បែរនោះ រួចចតរថយន្តនេះទុកចោល ហើយបុរសរូបនេះក៍យកម៉ូតូរបស់ម្ចាស់ផ្ទះនោះជិះចេញបន្តទៅទៀត រហូតដល់សមត្ថកិច្ចបង្ក្រាបបាននៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃ៥វិច្ឆិកា២០១៨នេះ។

បច្ចុប្បន្ន បុរសសង្សយ័រូបនេះត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ ស្រាវជ្រាវសាវតា និងពិនិត្យរកមើលសារធាតុញៀនតាមបច្ចេកទេសនិងនិតិវិធី។

បើតាមសមត្ថកិច្ចរាយការណ៍បឋមថា បុរសរូបនេះ ទំនងជាមិនមែនធ្វើសកម្មភាពបែបចោរកម្មទេ អាចថាជាមនុស្សញៀនថ្នាំឬក៍ជាមនុស្សមានសតិមិនល្អ៕

Facebook Comments
Loading...