មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី រគរូបនីយកម្ម និងសំណង់ បានផ្តល់ម៉ាស៉ីនបូមទឹកចំនួន១០គ្រឿង ជូនពលរដ្ឋ៥ឃុំ ក្នុងស្រុកក្រូចឆ្មារ

0
1219

ខេត្តត្បូងឃ្មុំ៖ ដេីម្បីឆ្លេីយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាកសិករធ្វេីស្រូវប្រដេញទឹក និងដំណាំផ្សេងៗ ដែកកំពុងប្រឈមនឹងការខ្វះទឹកផងនោះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ម៉ាស៉ីនបូបទឹក ចំនួន១០គ្រឿងដេីម្បីបូមទឹកយកមកស្រោចស្រពលេីដំណាំកសិកម្មរបស់កសិករចំនួន៥ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីទទួលបានព័ត៌មានពីមន្ត្រីជំនាញ ស្ដីពីបញ្ហាប្រឈមការខ្វះទឹកស្រោចស្រពស្រូវនៅក្នុងស្រុកក្រូចឆ្មាររួចមក ភ្លាមៗនោះឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ បានដឹងនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យមើលស្ថានភាពដែលរងផលប៉ះពាល់ចំនួន៥ឃុំ គឺរួមមាន៖ ឃុំប៉ើស ប៉ើស២ ជំនីក រកាខ្នុរ និងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

ក្នុងឱកាសនោះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានណែនាំអោយមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវចុះមកសិក្សាស្ថានភាពនៃផលប៉ះពាល់ ដើម្បីរកមធ្យោបាយដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស នឹងមានប្រសិទ្ធភាព ។

ដូចគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានផ្ដល់ជូនម៉ាស៊ីនបូមទឹកដែកមានទុយោទឹកទំហំ១៥សង់ទីម៉ែត្រ ចំនួន១០គ្រឿង សម្រាប់បូមទឹកជួយសង្រ្គោះស្រូវ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋចំនួន៥ឃុំ រួមមាន ៖ ឃុំប៉ើស ប៉ើស២ ជំនីក រកាខ្នុរ និងឃុំស្វាយឃ្លាំង ផងដែរ ហេីយឯកឧត្តមក៏បានជំរុញឱ្យមន្ត្រីជំនាញរបស់ការិយាកសិកម្មស្រុក មន្ទីរកសិកម្មខេត្ត ឱ្យចុះជួយដល់កសិករដែលកំពុងប្រឈមនឹងបញ្ហាខ្វះទឹកនេះ និងជួយណែនាំផ្តល់បច្ចេកទេសដល់កសិករថែមទៀត ផងដែរ ជួយរំលែកសេចក្តីត្រូវការរបស់រាស្ត្រ ជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំ ៕

Facebook Comments
Loading...