ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេក្នុងការប្រកួតជើងឯកជាតិ

0
939

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍នៃការរៀបចំការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ការប្រកួតជើងឯកឆ្នាំ២០១៨ក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមមេដាយច្រើនជាងគេឈរលំដាប់លេខ១លើតារាងដោយមានមេដាយ១៧គ្រឿង ក្នុងនោះមេដាយមាសចំនួន៨គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយសំរិទ្ធចំនួន៣គ្រឿង ក្រុមអត្តពលិកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយ២១គ្រឿង ក្នុងនោះមេដាយមាសចំនួន៧គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយសំរិទ្ធចំនួន៨គ្រឿង។

ចំណែកក្រុមអត្តពលិកក្លិបនាគរាជខេត្តកំពង់ចាមដណ្តើមមេដាយ១០គ្រឿងក្នុងនោះមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរិទ្ធចំនួន៤គ្រឿង ក្រុមអត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយ៨គ្រឿង ក្នុងនោះមេដាយមាសចំនួន១គ្រឿង មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរិទ្ធចំនួន៤គ្រឿង និងក្រុមអត្តពលិកក្រសួងព័ត៌មានទទួលមេដាយប្រាក់១គ្រឿង។

ការប្រកួតដែលមានរយៈពេល៣ថ្ងៃនេះ គឺចាប់ផ្ដើមពីថ្ងៃ ថ្ងៃ ទី១ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោមានកីឡាករ-កីឡាការិនីចំនួន១២០ចូលរួម មកពី៧ក្លិប ធ្វើឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹកសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា៕

Facebook Comments
Loading...