ការធ្វេសប្រហែសបណ្តាលអគ្គីភ័យឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ នៅខេត្តព្រះសីហនុ

0
897

ខេត្តព្រះសីហនុ៖ រថយន្ត៤គ្រឿងនិងរឺម៉កកង់បី១គ្រឿងបានឆេះខ្ទេចនៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆេះចេញពីកន្លែងលក់សាំងនៅជាប់របងសាខាមន្ទីរប្រៃសណីយ៍មុខផ្សារលើក្រុងព្រះសីហនុខេត្តព្រះសីហនុ៖នៅវេលាម៉ោងប្រមាណជា១១.០០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកើតបានកើតឡើង នៅតូបលក់ប្រេង អ៊ីច្រិប ជាប់របងមន្ទីរប្រៃសណីយ៍កម្ពុជា សាខាផ្សារលើក្រុងព្រសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

បើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានឲ្យដឹងថា ករណីអគ្គីភ័យបានឆាបឆេះតូបលក់ប្រេង អ៊ី ច្រិប នៅមុខផ្សារលើនេះ ជំហ៊ានដំបូងគឺផ្តើមឆេះតិចៗពីកន្លែងម៉ូតូរឺម៉កកង់បីចូលចាក់សាំងក៍រាលឆេះទ្រុងទ្រាយធំតែម្តង ហើយក្នុងហេតុការណ៍នេះបានឆេះ ម៉ូតូរឺម៉ក ០១គ្រឿង -រថយន្ត ០៤គ្រឿង ខូចខាតទាំងស្រុង ។

ក្នុងហេតុការណ៍នោះក៍មានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យរបស់ កម្លាំង អាវុធហត្ថ ក្រុង ខេត្ត កម្លាំងស្នងការនគរបាលខេត្ត និងរថយន្តពន្លត់អគ្គីភ័យកំពង់ផែ ជួយសង្គ្រោះពន្លត់នៅកន្លែងកើតហេតុ (ក្នុងករណីគ្រោះអគ្គីភ័យនេះគឺមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ)។

នៅក្នុងឱកាសនោះ ឯ ឧ យន្ត មីន អភិបាលខេត្តក៍បានចុះទៅត្រួតពិនិត្យដល់ទីតាំកន្លែងកើតហេតុនិងបានចូលរួមសោកស្តាយជាមួយបងប្អូនដែលជួបគ្រោះអគ្គីភ័យនេះនិងសូមឲ្យបងប្អូនប្រជាពលរដ្ឋទូទៅនៅពេលចូលចាក់សាំងត្រូវមានការប្រុងប្រយ័ត្ននិងគោរពតាមលក្ខណៈបច្ចេកទេស។

ហើយទីតាំងលក់សាំងនេះកន្លងមកអាជ្ញាធរក្រុងបានចុះណែនាំធ្វើសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារមកហើយមិនឲ្យមានការលក់ដូរ។ដូចនេះចំពោះ លោក អៀម សារិន អភិបាលរងក្រុងបានឲ្យដឹងថាទីតាំងនេះគឺមិនឲ្យដាក់លក់សាំងនៅលើចិញ្ចឹមផ្លូវមុខផ្សារលើនេះបន្តទៅទៀតនោះទេព្រោះប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងអាចប៉ះពាល់អាយុជីវិតអ្នកដ៍ទៃរឺខ្លួនឯងផងដែរនៅពេលមានហេតុការណ៍កើតឡើង ដូចករណីនៅថ្ងៃនេះស្រាប់៕

Facebook Comments
Loading...