ការបូមយកខ្សាច់ធ្វើអាជីវកម្ម ជ្រកក្រោមលេស ច្បាប់ស្នើសុំស្ដារបាតអាងនិងជួសជុលទំនប់

0
1434

កំពង់ឆ្នាំង÷ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងគួរតែពិនិត្យឡើងវិញជុំវិញ ករណីខាងក្រោមនេះ។ តើមន្ទីរកសិកម្ម មន្ទីរធនធាន មន្ទីរ៉ែ មន្ទីបរិស្ថានបានចុះសិក្សាច្បាស់ហើយឬនៅជុំវិញការស្នើសុំរបស់ប្រធានសហគមន៍ទំនប់កុមារ ស្នើសុំស្ដារបាតអាង.ជួសជុលទំនប់និង ធ្វេីទ្វាទឹក នៃសហគមន៍ទំនប់កុមារ ស្ថិតនៅក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ ថាកាលពីពេលកន្លងទៅសហគមន៍ទំនប់កុមារបានធ្វើលិខិតស្នើសុំតាមរយៈលោកមេភូមិលោកមេឃុំលោកអភិបាលស្រុកកំពង់ត្រឡាចជូនចំពោះឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីសុំការអនុញ្ញាតស្តាបាតអាង.ជុសជុលទំនប់និងធ្វើទ្វារទឹកជាមួយនិងសប្បុរសជន(ក្រុមហ៊ុន)ដើម្បីទប់ទឹកសម្រាប់ស្រោចស្រពលេីផ្ទៃដីស្រែប្រាំងជាងមួយពាន់ហិតារបស់ប្រជាពលរដ្ឋ។

ប៉ុន្តែជាក់ស្ដែងនៅថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០១៨ នេះបន្ទាប់ពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក (ជិន សុផាត )នាយការិយាល័យសេដ្ឋកិច្ច បានចុះទៅពិនិត្យជាក់ស្តែងឃេីញថាលោកប្រធានសហគមន៍និងសប្បុរសជនដែលទទួលសិទ្ធិក្នុងអនុវត្តការងារមួយនេះមិនបានធ្វេីតាមខ្លឹមសារនៃច្បាប់ស្នេីសុំនោះទេ។

បែជាដាក់គ្រឿងចក្រនិងម៉ាស៊ីនបូមខ្សាច់ខ្នាតធំដើម្បីធ្វើអាជីវកម្មបូមខ្សាច់យកទៅលក់ទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះពេលដែលសមត្ថកិច្ចធ្វើដំណើរទៅជិតដល់គោលដៅខាងសប្បុរសជន(ក្រុមហ៊ុន)ដែលកំពុងធ្វើសកម្មភាពនៅចំណុចនោះបានយក(អេស្កាវ៉ាទ័រ)មកបាំងផ្លូវបំណងមិនចង់ឲ្យចូលទៅជិតកន្លែងដែលពួកគេកំពុងធ្វើសកម្មភាពបូមខ្សាច់នោះ។

ប៉ុន្តែមួយសន្ទុះក្រោយមកគ្រឿងចក្រមួយគ្រឿងនោះក៏បានដកថយបើកចេញទៅវិញហើយបានឲ្យសមត្ថកិច្ចបន្តដំណើរទៅពិនិត្យមើលជាក់ស្តែង។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យមើលជាក់ស្ដែងរួចហើយគាត់ក៏បានស្នើសុំមេីលច្បាប់អនុញ្ញាតប៉ុន្តែមេកានោះថាចាំមេរបស់គេយកមកអោយ.លុះប្រហែលជាជិតពីម៉ោងក្រោយមកទេីបឃេីញតំណាងក្រុមហ៊ុនយកមកច្បាប់អោយសមត្ថកិច្ចពិនិត្យ។

ក្រោយពីពិនិត្យច្បាប់រួចសមត្ថកិច្ចបានបញ្ជាក់ប្រាប់ ថាពិតជាមានច្បាប់នៃការស្នើសុំស្ដារបាតអាង.ជួសជុលទំនប់និងធ្វើទ្វារទឹកនៃសហគមន៍ទំនប់កុមារពិតប្រាកដមែន.ដែលចុះហត្ថលេខាដោយឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង។

ក៏ប៉ុន្តែសកម្មភាពជាក់ស្ដែងគឺមិនមានការស្តារបាតអាង.ជួសជុលទំនប់និងធ្វើទ្វារទឹកនោះទេ បែរជាដាក់ម៉ាសុីខ្នាតធំធ្វើអាជីវកម្មបូមខ្សាច់ទៅវិញ។

សមត្ថកិច្ចបានបន្ថែមទៀតថាពាក់ព័ន្ធទៅនឹងការស្នើសុំមួយនេះមុននិសំរេចគួរតែ.មន្ទីរ៉ែ.មន្ទីរបរិស្ថាន.មន្ទីរធនធានទឹក.មន្ទីកសិកម្ម(ជលផល)ចុះមកពិនិត្យជាក់ស្តែងច្បាស់លាស់ជាមុនសិនហេីយធ្វេីកំណត់បង្ហាញជូនអភិបាលខេត្ត។ ហើយបើមានការបូមខ្សាច់ទ្រង់ទ្រាយធំបែបនេះគួរតែមានច្បាប់ពីក្រសួង ទេីបធ្វេីបាន។

ជុំវិញសាច់រឿងខាងលើនេះមកដល់និងម៉ោង 9 ព្រឹកថ្ងៃទី 4 ខែវិច្ឆិកាឆ្នាំ 2018នៅមិនទាន់ឃើញមានចំណាត់ការពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងនៅឡើយទេ ។ តេីត្រូវអោយក្រុមហ៊ុនសប្បុរសជនបន្តធ្វើសកម្មភាពបូមខ្សាច់ជាបន្តឬមួយក៏ត្រូវផ្អាក…?

ម្យ៉ាងទៀតបើមើលទៅលើភាពជាក់ស្ដែងនៃច្បាប់អនុញ្ញាតនៃការស្នើសុំស្ដារបាតអាងជួសជុលទំនប់និងធ្វើទ្វារទឹកនៃសហគមន៍ទំនប់កុមារមួយនេះមានលិខិតសុីញ៉េប្រគល់សិទ្ធដល់ទៅពីរជាន់គ្នា។

ចំណុចនេះសូមឯកឧត្តម ឈួរច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជួយពិនិត្យមេីលឡេីងវិញផងនិងសំណូមពរដល់រដ្ឋមន្ត្រីក្រសួងរ៉ែជួយពិនិត្យមើលករណីបូបខ្សាច់ទ្រង់ទ្រាយធំមួយនេះផង៕

Facebook Comments
Loading...