ប្រធានាធិបតីតួកគីចោទប្រកាន់ថា ការសម្លាប់អ្នកកាសែត Khashoggi គឺមានបញ្ជាពីអ្នកកាន់អំណាចរដ្ឋ

0
245

ជាលើកដំបូងហើយតាំងពីមានករណីនៃការសម្លាប់អ្នកកាសែត Jamal Khashoggi លោកប្រធានាធិបបតីតួកគី Recep Tayyip Erdogan បានចេញមកអះអាងដោយចោទប្រកាន់ចំៗតែម្តងថា រដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតគឺជាអ្នកបញ្ជាពីក្រោយដោយផ្ទាល់ឲ្យមានករណីនៃការសម្លាប់ដ៏កក្រើកមួយនេះ។

ប៉ុន្តែដោយសម្តែងនូវអ្វីដែលលោកបានហៅថា ជាមិត្តភាពជាមួយអារ៉ាប៊ីសាអូឌីតនោះលោកមិនចោទប្រកាន់ថា ព្រះរាជទាយាទSalman មានការទាក់ទិននៅក្នុងរឿងនេះទេ។

លោកKhashoggi ត្រូវបានឃាតករសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅក្នុងទីក្រុងអ៊ីស្តាន់ប៊ុលនៃប្រទេសតួកគីកាលពីថ្ងៃទី២ខែតុលាហើយមកដល់ពេលនេះសាកសពរបស់គាត់គេមិនទាន់រកឃើញនៅឡើយទេ។ អ្នកខ្លះបាននិយាយថា សពរបស់គាត់ត្រូវបានគេចិញ្រ្ចាំជាចំណែកៗហើយរំលាយចោលដោយការប្រើប្រាស់ទឹកអាស៊ីត ឬ ជាតិគីមីណាមួយ៕

Facebook Comments
Loading...