រថយន្ត២គ្រឿងនិងម៉ូតូ២គ្រឿងទៀតត្រូវបានកុងទីន័រវៀតណាមបុករះបណ្ដាលឲ្យមនុស្ស៤នាក់រងរបួស..!

0
968

កណ្ដាល៖ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយបង្ករដោយរថយន្តចំនួន០៣គ្រឿងនិងម៉ូតូ០២គ្រឿងនឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស០៤នាក់ (កុមារី០១)ដែលកើតហេតុនៅថ្ងៃសុក្រ ៩រោច ខែអស្សុជឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨វេលាម៉ោង១២ និង ៣០នាទីនៅចំណុចខាងមុខប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់ ផ្លូវ១១៥ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរះសេនីយ៍ទោសរ កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា៖ រថយន្តបង្ករម៉ាកមែន(MAN) ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ51C-79.000 អ្នកបើករថយន្តឈ្មោះ ងុយេ ខុងតាន (NGUYEN CONG TAN) ភេទប្រុស អាយុ៤៨ មកពីប្រទេសវៀតណាមបើកបរក្នុងទិសដៅពីលិចទៅកើតក៏បានប៉ះជាមួយរថយន្តមួយគ្រឿងម៉ាក CAMRY បាឡែន ពណ៌ស ពាក់ផ្លាកលលេខខេមរភូមិន្ទ02 2-6271 អ្នកបើកបរ ឈ្មោះ ង៉ាង សុធី ភេទប្រុស អាយុ៣២ឆ្នាំxនៅភូមិគ្រោលគោ សង្កាត់គីឡូម៉ែត៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញរថយន្តបើកបរក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នា ហើយក៏បានខ្ទៀតទៅប៉ះម៉ូតូ២ គឿងនឹងរថយន្តមួយគ្រឿងទៀតម៉ាកLEXUS RX300 ពណ៌ទឹកមាសពាក់ផ្លាកលេខភ្នំពេញ2V-6381 អ្នកបើកបរឈ្មោះ សូ សុខអាង ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច។

ហើយម៉ូតូម៉ាកHONDA PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1AH-0880 (ពាក់មួកសុវត្ថិភាពនិងមានកញ្ចាក់់មើលក្រោយ)អ្នកបើកបរម៉ូតូឈ្មោះ សែម ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិ៣ ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាល(រងរបួស)និងកូនរួមដំណើរពីក្រោយចំនួន០២នាក់ អ្នកទី១.ឈ្មោះ មេ សុដាវណ្ណា ភេទស្រី អាយុ៣ឆ្នាំនៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(រងរបួសស្រាល)
២.ឈ្មោះ មេ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំនៅភូមិ៣ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាល) អ្នករងរបួសទាំងបីនាក់ត្រូវបានរថនយ្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាលដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យជ័យជំនេះអ្នកបើកបរម៉ូតូបើកក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា។

បន្ទាប់មករថយន្តម៉ាកLEXUS RX300ក៍បានខ្ទៀតទៅប៉ះនិងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA (សង់ប៉ិច)ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1S-1976 (ពាក់មួកសុវត្ថិភាពនិងមានកញ្ចាក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ហុល សុខរិទ្ធ
ភេទប្រុស អាយុ២៥ឆ្នាំ នៅសង្កាត់ច្បារអំពៅ
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ)ម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច។

លោកអធិការបានបន្តទៀតថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះខូតខាត ម៉ូតូស្រាល០២គ្រឿង និងរថយន្ត០៣គ្រឿងមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី។

តាមការសណ្ឋានរបស់សមត្ថកិច្ចមូលហេតុមកពីអ្នកបើកបររថយន្តម៉ាកមែន(MAN)
វៀតណាម ពណ៌ស ពាក់ផ្លាកលេខ51C-79.000 បើកបរខ្វះការប្រុងប្រយ័ត្ន៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...