១២០នាក់ចូលរួមការប្រកួតកីឡាហែលទឹកជើងឯកជាតិ ឆ្នាំ២០១៨

0
991

ភ្នំពេញ៖ ការរៀបចំការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ ជាតិ ឆ្នាំ២០១៨ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១ដល់ថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៨នាអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោមានកីឡាករ-កីឡាការិនីចំនួន១២០ចូលរួម។

កីឡាករ-កីឡាការិនីទាំង១២០រូបនេះមកពី៧ក្លិប គឺក្លិបក្រសួងមហាផ្ទៃ ក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបក្រសួងព័ត៌មាន ក្លិបនាគរាជខេត្តកំពង់ចាម ក្លិបមច្ឆានុប និងសាលាខេនវីដអន្តរជាតិសិង្ហបុរី។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធ ខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតនេះ យើងបែងចែក តាម កម្រិតអាយុ របស់កីឡាករ-កីឡាការិនី រួមមាន ផ្នែកបុរសក្របខណ្ឌក-២ និងផ្នែកនារីក្របខណ្ឌក២ (អាយុក្រោម១៨ ឆ្នាំ គិត ត្រឹមថ្ងៃប្រកួត កម្រិតទី២) និងផ្នែកបុរសក្របខណ្ឌក-១ និងផ្នែកនារីក្របខណ្ឌក១ (ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ ឬជំនាញ)។ កីឡាករម្នាក់អាចមានសិទ្ធិប្រកួត បានចំនួន ៤វិញ្ញាសារួមមានវិញ្ញាសាហែល បណ្តាក់មួយវិញ្ញាសា និងវិញ្ញាសា ហែលឯកជន ៣វិញ្ញាសា។

លោកបានបន្តថា ការប្រកួតឆ្នាំនេះមាន១៩វិញ្ញសា គឺផ្នែកនារីក្របខណ្ឌក-២ មាន៤វិញ្ញសា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែលទឹកកង្កែប ៥០ម៉ែត្រ ហែលទឹកផ្ងារ ៥០ម៉ែត្រ ហែលទឹកមេអំបៅ៥០ម៉ែត្រ ។ ផ្នែកបុរសក្របខណ្ឌក-២ មាន៤វិញ្ញសា ដែររួមមានហែលទឹក១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ ។

ចំពោះនារីក្របខណ្ឌក-១ មាន៤វិញ្ញសា រួមមានហែលទឹកសេរី ១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ និងហែល ទឹក៤របៀបឯកត្តជន២០០ម៉ែត្រ និងហែលទឹកបណ្តាក់៤របៀប៤x១០០ម៉ែត្រ រីឯផ្នែកបុរសក្របខណ្ឌក-១ មាន៧វិញ្ញ សា រួមមានហែលទឹកសេរី២០០ម៉ែត្រ ហែលទឹកកង្កែប២០០ ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន ២០០ ម៉ែត្រ និងហែលទឹកបណ្តាក់៤របៀប៤x១០០ម៉ែត្រ ៕

Facebook Comments
Loading...