វ៉ូវីណាមចេញដំណើរទៅប្រកួតជើងឯកទ្វីបអាស៊ីនៅកោះបាលី

0
875

ភ្នំពេញ: កីឡាករ-កីឡាការិនីវ៉ូវីណាមួយក្រុមបានចេញដំណើរទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ីហើនៅព្រឹកថ្ងៃទី២វិច្ឆិកា ។

ថ្លែងប្រាប់បណ្ដាញពត៌មានក្នុងស្រុកលោកអ៊ូ រតនាដែលជាប្រធានប្រតិភូ និង ជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបញ្ជាក់ថានេះជាការប្រកួតជើងឯកអាស៊ីលើកទី៤ ឯ កម្ពុជាទើបតែចូលរួមជាលើកដំបូងនេះទេ ។

ការប្រកួតចាប់ផ្ដើមពីថ្ងៃទី២ ដល់៧វិច្ឆិកាហើយកម្ពុជាបញ្ជូនកីឡាករទៅចូលរួមចំនួន១២នាក់ និងកីឡាការិនី៨នាក់។

សម្រាប់ទ្វីបអាស៊ីប្រទេសជាសមាជិកមានចំនួន២០ប្រទេសហើយការចូលរួមប្រកួតលើកនេះមានប្រទេសចំនួន១៧ចូលរួម ។កម្ពុជានឹងប្រកួតលើ៣៧វិញ្ញាសាដែលក្នុងនោះវិញ្ញាសាប្រយុទ្ធនារីមាន៥ប្រភេទទម្ងន់ និង កីឡាករមាន៤ប្រភេទទម្ងន់ ។ចំពោះវិញ្ញាសាសំដែងមានចំនួន២៨វិញ្ញាសា ។

វ៉ូវីណាមជាក្បាច់គុនដែលមានប្រភពពីប្រទេសវៀតណាមហើយនៅក្នុងទ្វីបអាស៊ីប្រទេសដែលខ្លាំងនោះគឺ វៀតណាម ង៊ីរ៉ង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហើយមួយរយៈនេះឥណ្ឌាក៏មិនអន់ដែរ ។សូមបញ្ជាក់ថាកាលពីប្រកួតជើងឯកអាស៊ីលើកទី៣នៅប្រទេសអ៊ីរ៉ង់មានតែ៩ប្រទេសចូលរួមប៉ុណ្ណោះ ។

Facebook Comments
Loading...