RTជួលឱ្យសម្តែងមិនមែនជារឿងពិតទេ

0
1304

ស្ត្រីពីរនាក់ម្តាយ និងកូន ដែលថតខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា “ម្តាយរបស់ខ្ញុំបានលក់ខ្ញុំ” ត្រូវបាននគរបាលហៅមកសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគររាជធានីភ្នំពេញ។ការសាកសួរនេះ គឺបន្ទាប់ពីខ្សែភាពយន្តឯកសារមួយនេះ ត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក(ផលិតដោយក្រុមហ៊ុនទូរទស្សន៍យក្សរុស្ស៊ីRT) ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រឡំ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីខ្មែរ.ការសាកសួរស្ត្រីពីរនាក់ម្តាយ និងកូន គឺបានធ្វើឡើងតាំងពីថ្ងៃទី៣១ ខែតុលា រហូតមកដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅមិនទាន់បញ្ចប់នៅឡើយទេ។ស្ត្រីទាំងពីរនាក់មានឈ្មោះ គៀង ស្រីម៉ិច ត្រូវជាកូន និងឈ្មោះ កៅ ម៉ាល័យ ត្រូវជាម្តាយ។ ទាំងម្តាយ និងកូនស្រីបានសារភាពថា ពួកគាត់ទទួលបានលុយ២០០ដុល្លារ សម្រាប់ការសម្តែងនៅក្នុងខ្សែភាពយន្តនេះ។ ប៉ុន្តែអ្វីដែលថត គឺមិនមែនជាខ្សែជីវិតពិតរបស់គាត់ទាំងពីរនាក់ទេ៕

Facebook Comments
Loading...