ក្រុមដើរអុកឡុកលួចឆក់ប្លន់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្តកិច្ចក្រុងតាខ្មៅ…!

0
1220

(កណ្ដាល): យុវជនពីរនាក់ពូកែដើរអុកឡុកអ្នកភូមិបំណងលួចឆក់ និងប្លន់ យកទ្រព្យសម្បត្តិដើម្បីបំពេញបំណងខ្លួន បង្ករការឆោរឡោក្នុងភូមិជាច្រើនលើក ដោយមិនដែលឃាត់ខ្លួនបានម្ដងណាសោះ តែឥឡូវនេះភ្លាត់ស្នៀតត្រូវបានអ្នកភូមិដេញប្រផិតចាប់ប្រភីង ឃាត់ខ្លួនបានពីរនាក់រួមទាំងវត្ថុតាងប្រគល់ជូនសមត្តកិច្ចនគបាលក្រុងតាខ្មៅឲ្យធ្វើតាមផ្លូវច្បាប់។

លោកវរៈសេនីយ៍ទោ សរ កែវពិសិដ្ឋ អធិការនគបាលក្រុងតាខ្មៅបានឲ្យដឹងកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៨នេះថាៈ បន្ទាប់ពីមានការផ្អើលឆោឡោនៅចំណុចក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលរួចមក សមត្តកិច្ចដែលចេញល្បាតក្នុងរាត្រីនោះបានជួយអត្តរាគមន៍ឃើញអ្នកភូមិជាច្រើននាក់ ក្របួចបានក្រុមចោរពីរនាក់ រួមនិងវត្ថុតាងការបូបយួដាក់លុយមួយយកមកប្រគល់ជូនសមត្តកិច្ចដោយចោតថា ពីរនាក់នេះឡើងលួច និងប្លន់យកលុយលើជនរងគ្រោះ។

លោកអធិការបានបន្តថាៈ ជនរងគ្រោះនៅក្នុងហេតុការណ៍នោះមានឈ្មោះ មាណ សាន់ ភេទប្រុសអាយុ ៣៥ឆ្នាំជនជាតិខ្មែរឥស្លាម មានមុខរបរនេសាទ រស់នៅភូមិកើតហេតុខាងលើ ។ រីឯជនសង្ស័យមានគ្នាពីរនាក់១មានឈ្មោះ សូទី សូអីុ ប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាមដែរ មុខរបរមិនពិតប្រាកដ និងទី២មានឈ្មោះ លី សាឡេះ ប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ នាក់ទាំពីររស់នៅភូមិ សង្កាត់និងក្រុងជាមួយជនរងគ្រោះខាងលើនោះដែរ។

ដោយឡែកសម្ភារៈខូចខាតនិងបាត់បង់រួមមានទូរស័ព្ទដៃម៉ាក់ អាយហ្វូន១គ្រឿង និងលុយនៅក្នុងការបូបយួ១មានចំនួន៣០មុឺនរៀល។

លោក សរ កែវពិសិដ្ឋ បានឲ្យដឹងទៀតថាៈ បើយោងតាមការរៀបរាប់របស់ជនរងគ្រោះថានៅមុនពេលកើតហេតុខ្លួនបានរៀបចំទុកដាក់ទូកនៅក្នុងស្ទឹងក្រោយផ្ទះ រួចប្រពន្ធដេកនៅលើផ្ទះ ក្រោយមកជនសង្ស័យទាំង២ បានសម្រុកចូលរុញទ្វា ហើយច្បាមយករបស់មានតម្លៃ ដោយយកបានតែទូរស័ព្ទ១គ្រឿង និងការបូបលុយ១ទៀតទេ។ហើយ ខណៈនោះប្រពន្ធ ក៍បានស្រែក ខ្លួនក៍ស្ទុះចេញពីទូកស្រែករត់ដេញចាប់តែម្ដងទៅ ហើយនេះជាលើកទី២ហើយដែលពួកនេះធ្វើសកម្មភាពមកលើខ្លួន។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថា៖ខ្លួនពិតជាបានលួចយកសំភារះដែលបានរៀបរាប់ខាងលើពិតប្រាកដមែនហើយក៌ធ្លាប់បានដើរលួចក្នុងទឹកដីក្រុងតាខ្មៅជាច្រើនដងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចក្រុងតាខ្មៅកំពុងកសាងសុុំណុំរឿងដើម្បីបន្តអនុវត្តន៍តាមនិតិវិធីនៃច្បាប់៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...