កីឡា៦ប្រភេទនឹងមានវត្តមាននៅស៊ីហ្គេមឆ្នាំ២០១៩

0
1128

ភ្នំពេញ៖ លោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលទើបតែត្រឡប់មកពីរួមប្រជុំគណៈកម្មាការស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩ដែលនឹងធ្វើនៅប្រទេសហ្វីលីពីននោះបានបង្ហាញនូវជំនឿចិត្តថា កីឡាចំនួន៦ប្រភេទទៀតដែលកន្លងមកគណៈកម្មការស៊ីហ្គេមមិនបញ្ជូលទៅក្នុងការប្រកួតនោះពេលនេះអ្វីៗទំនងជាមានវត្តមាននៅក្នុងការប្រកួតហើយ ។

កីឡា៦ប្រភេទនោះរួមមាន កីឡាប៉េតង់ កីឡាវ៉ូវីណាម កីឡាវាយកូនបាល់ កីឡាហុកគ្រី កីឡាE-sport និងកីឡាSoft Tennis ។ លោកបានបន្តថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សា SEA GAMES និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអគ្នេយ៍ពេលថ្មីៗនេះបានសម្រេចដាក់បញ្ជូលទាំង៦ប្រភេទយើងរងចាំតែការសម្រេចចុងក្រោយរបស់កំពូលក្រុមប្រឹក្សា SEA GAMESនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

សម្រាប់កម្ពុជាប្រភេទកីឡាដែលមានសក្ដានុពលនោះ គឺកីឡាប៉េតង់ កីឡាវ៉ូ វីណាម កីឡាSoft Tennis ចំពោះប្រភេទកីឡាE-Sportក៏កម្ពុជាមានសក្ដានុពលដែរ ។

លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសក៏បានអះអាងដែរថាប្រសិនបើនៅស៊ីហ្គេមមានសូហ្វតិន្នីសនោះលោកមានជំនឿចិត្តថាពួកគេនឹងរកមេដាយបានជាមិនខាន ។ បើមាននៅក្នុងការប្រកួតស៊ីហ្គេមនោះលោកនឹងបញ្ជូនកីឡាករ-កីឡាការិនីសូហ្វតិន្នីសទៅហាតនៅជប៉ុនរយៈពេល៦ខែមុនស៊ីហ្កេមមកដល់ហើយ បន្ទាប់ពីហាត់ចប់លោកមិនឲ្យគេមកស្រុកខ្មែរវិញឡើយគឺទៅស៊ីហ្គេមតែម្ដង ។

Facebook Comments
Loading...