ឪពុកតិរិច្ឆាន!ចាប់រំលោភកូនខ្លួនឯងបង្កើតអាយុ១០ឆ្នាំជាញឹកញ៉ាប់ ជាអនិតិជន!

2024

កំពង់ឆ្នាំង: ឪពុកចិត្តតេរិច្ឆានរុំលោភកូនបង្កើតខ្លួនឯងជាយូមកហើយនេះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ហេតុការណ៍ខាងល់នេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីថ្ងៃទី30/10/2018 កងរាជអាវុធហត្ថខេត្តចំនួន6នាក់ ដឹកនាំដោយលោកវរ:សេនីត្រីយ៍ លឹម ហាក់ ប្រធានមន្ទីរយុត្តិធម៌ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឯល វន្ថា(ហៅឡោក គឹមលាង)ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរយោធាចូលនិវត្តន៍ រស់នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ករណីចាប់ខ្លួននេះអាវុធហត្ថខេត្ត ដោយមានការសហការជាមួយជំនាញ កងរាជអាវុធហត្ថផ្ទៃ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសាក់ សារ៉ាង មេបញ្ជាការអហ-ខេត្តកំពង់ឆ្នាំង និងមានការអនុញ្ញាតិពីលោក យូ ទិត្យវឍ្ឍនះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ដំណើររឿងនៃឈានដល់ការចាប់ខ្លួនឪពុកតិរិច្ឆាន គឺកើតឡើងនៅថ្ងៃទី29-10-2018 ការិយាល័យជំនាញកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ(ស ស ផ ណ) ភេទស្រីអាយុ១០ឆ្នាំ មុខរបរសិស្សរស់នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានប្តឹងឪពុកបង្កើតខ្លួនបានចាប់រំលោភសេពសន្ធវះកាលពីឆ្នាំ2008។

មករហូតដល់ថ្ងៃទី23-10-2018 ម៉ោង១១យប់ចំនុចផ្ទះខ្លួនលុះដល់ថ្ងៃទី25-10-2018 ទើបកូនប្រាប់ម្តាយបង្កើតខ្លួនថាត្រូវឪពុកចាប់រំលោភជាញឹកញាប់ ម្តាយក៏សំរេចចិត្តនាំកូនស្រីរត់គេចខ្លួនពីផ្ទះចោលប្តីទៅប្តឹងវិទ្យុABCនៅភ្នំពេញអោយជួយរកយុត្តិធម៌ក្នុងរឿងនេះផងវិទ្យុABCក៏នាំអោយមកប្តឹង កងរាជអាវុធហត្ថរាជធានី ក៏បញ្ជូនមកអោយប្តឹង នៅកងរាជអាវុធហត្ថផ្ទៃប្រទេ និងបញ្ជូនអោយមកកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។