អញ្ជើញអ្នកចេះក្បាច់គុនតេក្វាន់ដូ និងហាប់គីដូមកចូលរួមសិក្ខាសាលា

0
778

ភ្នំពេញ: លោកឧត្តមសេនីយ៍ម៉ក់ សំអុលដែលជាប្រធានសហព័ន្ធកីឡាហាប់គីដូ ប្រធានសមាគមតេក្វាន់ដូ និងប្រដាល់ក្រសួងមហាផ្ទៃបានប្រកាសអញ្ជើងអ្នកចេះក្បាច់គុនតេក្វានដូ និងហាបគីដូគ្រប់ឌំនាន់ទាំងអស់មកចូលរួមសិក្ខាសាលាក្បាច់គុនដែលលោកនឹងរៀបចំ៥សប្ដាហ៍ ។

ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៣០តុលាលោកឧត្តមសេនីយ៍បញ្ជាក់ថាអ្នកដែលមានអាយុចាប់ពី២០ឆ្នាំដល់៥៥ឆ្នាំអាចចូលរួមសិក្ខាសាលានេះបានសិក្ខាសាលានេះធ្វើឡើងរយៈពេល៥សប្ដាហ៍តែមួយសប្ដាហ៍ធ្វើតែមួយពេលគឺរៀងរាល់ព្រឹកថ្ងៃសុក្រដោយធ្វើរយៈពេល៣ម៉ោង ។

អ្នកចូលរួមសិក្ខាសាលានេះបាន៤ពេលនឹងបានទទួលវិញ្ញាបនប័ត្របញ្ជាក់បិការចូលរួមដែលផ្ដាល់ដោយគ្រូខ្សែក្រវាត់ខ្មៅកម្រិត១៣ដាន់មកពីសាធារណរដ្ឋកូរេ ។សិក្ខាសាលានេះនឹងចាប់ផ្ដើមពីថ្ងៃទី៩វិច្ឆិកាតទៅ ។

ក្នុងសិក្ខាសាលានេះសម្រាប់អ្នកមានអាយុច្រើនគេនឹងបន្ថែមជូនគាត់នូវអ្វីដែលគាត់មានការខ្វះខាតដើម្បីឲ្យគាត់មានសមត្ថភាពក្លាយជាគ្រូបង្វឹកពេញលេញដោយមានការទទួលស្គាល់ពីសហព័ន្ធ ។សម្រាប់អ្នកមានវ័យក្មេងៗគេនឹងបានទទួលបទពិសោធន៍កាន់តែខ្ពស់ដើម្បីគេអាបន្តអាជីពនេះជាកីឡាករក៏បានជាគ្រូបង្វឹកក៏បាន ។ សម្រាប់កងកម្លាំងប្រដាប់អាវុធដែលមានទាហាន កងរាជអាវុធហត្ថ និងកម្លាំងប៉ូលីសដែលគេបានហ្វឹកហាត់ស្នៀងសម្រាប់កងកម្លាំងប្រដាប់អាវុធហើយនោះគេនឹងបានទទួលបន្ថែមនូវជំនាញតេក្វាន់ដូ ឬហាប់គីដូដើម្បីឲ្យគេបំពេញការងារកាន់តែមានសមត្ថភាពខ្ពស់ ។

លោកម៉ក់ សំអុលដែលជាទីប្រឹក្សាជាន់ខ្ពស់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះបានបញ្ជាក់បន្ថែមថា កម្ពុជាត្រូវបង្កើឲ្យបាននូវសហព័ន្ធកីឡាតេក្វាន់ដូ និងហាប់គីដូសម្រាប់ក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធនៅខែកុម្ភៈឆ្នាំ២០១៩ខាង់មុខនេះមានការប្រកួតជើងឯកពិភពលោកសម្រាប់កងកម្លាំងប្រដាប់អាវុធនៅសាធារណរដ្ឋកូរេហើយកម្ពុជាត្រូវទៅចូលរួម ។

លោកឧត្តមសេនីយ៍រូបនេះក៏អះអាងពីការថតខ្សែភាពយន្ដដែលទាក់ទងជាមួយក្បាច់គុនពិសេសក្បាច់គុនដែលជាមរតករបស់កម្ពុជាព្រមទាំងក្បាច់គុននានារបស់បរទេស ។

Facebook Comments
Loading...