ប្រកួតកីឡាស្ប៉េស្យ៉ាលអូឡាំពិកថ្នាក់ជាតិឆ្នាំ២០១៨

0
461

ភ្នំពេញ: គណៈកម្មាធិការជាតិស្ប៉េស្យ៉ាលអូឡាំពិកកម្ពុជាបានបើកការប្រកួតកីឡាសម្រាប់ជនពិការខ្សោយសតិបញ្ញាពេញមួយថ្ងៃទី២៨តុលាដើម្បីជ្រើសរើសរកក្រុមបាល់ទាត់មួយក្រុមសម្រាប់ចូលរួមការប្រកួតអនុតំបន់មេគង្គនៅទីក្រុងហូជីមិញនាខែក្រោយនេះ ។

នេះជាការប្រកួតថ្នាក់ជាតិដោយរួមបញ្ចូលកម្មវិធីត្រួតពិនិត្យសុខភាព និង វេទិកាសុខភាពសម្រាប់ជនពិការខ្សោយសតិបញ្ញា ។ សូមបញ្ជាក់ថាកម្មវិធីត្រួតពិនិត្យសុខភាពនេះគឺសម្រាប់កីឡាករ-កីឡាការិនីខ្សោយបញ្ញាដែលមានអាយុចាប់ពី២ឆ្នាំឡើងទៅ ។

ក្រុមដែលចូលរួមប្រកួតមានមកពីខេត្តស្វាយរៀង កំពង់ធំ បាត់ដំបង តាកែវ អង្គការនៃភាពញញឹមនៃកុមារអង្គការមូលនិធិកុមារពិការកម្ពុជា បណ្ដាញអានាព្យាបាល និងសមាគមឧ៍ពុក ម្ដាយកុមារពិការសតិបញ្ញា ។

ប្រភេទកីឡាដែលដាក់ឲ្យប្រកួតមានបាល់ទាត់ដែលលេងម្ខាង៥នាក់ និងប្រភេទកីឡាអត្តពលកម្មដែលមានវិញ្ញាសារត់៥០ម៉ែត្របុរស-នារី រត់១០០ម៉ែត្របុរស-នារី និងរត់២០០ម៉ែត្របុរស-នារី ។

Facebook Comments
Loading...