រន្ធត់! រថយន្តដឹកទំនិញបើកបុកម៉ូតូ បណ្តាលអោយក្មេងអាយុ៩ឆ្នាំបែកលលាដ៏ក្បាល

4207

ខេត្តរតនគិរី÷ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តប្រភេទដឹកទំនិញពាក់ស្លាកលេខភ្នំពេញ2D-0453 បានបុកម៉ូតូម៉ាកហ្វីណូមួយគ្រឿងបណ្តាលឲ្យបុរសជាឪពុកម្នាក់មានឈ្មោះ ហាន់ ជា អាយុ៣៦ឆ្នាំមុខរបរជាងសំណង់រងរបួសធ្ងន់ធ្ងរ ចំណែកកុមារម្នាក់ត្រូវជាកូនមានឈ្មោះ ពៅ ភេទប្រុស អាយុ៩ឆ្នាំបានស្លាប់បែកលលាដ៏ក្បាលភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១នឹង៥៨នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ទល់មុខការ៉ាសសាំងប្រេងយើង ស្ងិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

ក្រោយកើតហេតុរថយន្តបង្កបានបើកយកទៅប្លុងចោលរួចតៃកុងបានរត់គេចខ្លួន បាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកុំពុងស្រាវជ្រាវរកជនសង្ស័យ។