អាងទឹកពហុកីឡាដ្ឋានជាតិ ត្រូវចំណាយជាង២លានដុល្លារសំរាប់ជួសជុល

0
2619

ភ្នំពេញ: ទីបំផុតអាងហែលទឹកក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានប្រកាសជួសជុលជាផ្លូវការ
ដែលជាមួយនឹងការប្រកាសជួសជុលនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមប្រពៃណីនារសៀលថ្ងៃទី២៦តុលា ។

ពិធីក្រុងពាលីនេះមានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលប្រធានសហព័ន្ធខ្មែរ
កីឡាហែលទឹកលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងតំណាងសហព័ន្ធជាតិនានា ។

លោកបានឲ្យដឹងថាអាងចាស់គឺទទឹង២០ម៉ែត្រនិង បណ្ដោយ៥០ម៉ែត្រ។ នៅពេលជួសជុលជាថ្មីឲ្យត្រឹមត្រូវតាមស្ដង់ដារដែលមានបំពាក់ប្រព័ន្ធពេលវេលាស្វ័យប្រវត្តិនោះអាងត្រូវពង្រីកទំហ៊ំទទឹង២៥ម៉ែត្រនិងបណ្ដោយនៅរក្សា៥០ម៉ែត្រដដែល។ហេតុនេះគ្រឹះត្រូវធ្វើជាថ្មីឡើងវិញ ។

ចំពោះអាងសម្រាប់លោតដែលទំហ៊ំចាស់២០ម៉ែត្រគុណ២០ម៉ែត្រនោះទំហ៊ំថ្មីត្រូវតែពង្រីកដល់២៥ម៉ែត្រគុណ២១ម៉ែត្រ។ការពង្រីកបែបនេះវាប៉ះពាល់ទាំងស្រុងដល់កន្លែងសម្រាប់លោតហេតុនេះកន្លែងសម្រាប់លោតត្រូវតែវាយចោលហើយធ្វើជាថ្មីឡើងវិញទាំងអស់ ។

ជាមួយគ្នានេះក៏ត្រូវជួសជុលអគារដែលក្នុងនោះមានទាំងការិយាល័យធ្វើការរបស់សហព័ន្ធ កន្លែងស្នាក់នៅហូបចុករបស់កីឡាករ-កីឡាការិនី ។កន្លែងហ្វឹកហាត់សាច់ដុំ ហាត់កម្លាំងដែលឱបករណ៍ទាំងនោះត្រូវតែទិញទាំងអស់ ។ឧបករណ៍ចម្រោះទឹកឲ្យស្អាត ក៏ត្រូវតែបំពាក់ឲ្យត្រូវតាមស្ដង់ដារអន្តរជាតិ ។

លោកបានបញ្ជាក់ថាកីឡាករ-កីឡាការិនីហែលទឹកត្រូវតែមានការហូបចុកឲ្យបានត្រឹមត្រូវបើហូប
តែត្រីងៀត ប្រហុក ផ្អកមិនមានកម្លាំងហាត់ហើយទៅប្រកួតមិនឈ្នះគេទេ ។

អាងហែលទឹកនេះចាប់ផ្ដើមសាងសង់តំណាលគ្នានឹងស្ដាតអូឡាំពិកដែរគឺក្នុងឆ្នាំ១៩៦១ដល់ឆ្នាំ១៩៦៥
ហើយនៅឆ្នាំ១៩៦៧អាងទឹកនេះបានបើកដំណើរការក្នុងការប្រកួតកីឡាGanefoលើកទី១ដែលកម្ពុជាធ្វើ
ជាម្ចាស់ផ្ទះ ។

បន្ទាប់ពីនោះមកអាងនហបានធ្វើសកម្មភាបប្រកួតជាច្រើនដោយមានទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិទៀតផង ។ អាងនេះត្រូវបានខូចខាតក្នុងសម័យសង្គ្រាមពិសេសក្នុងរបបខ្មែរក្រហមតែម្ដង។ ឆ្នាំ១៩៨០ដល់១៩៩០ អាងនេះត្រូវបានរៀបចំស្ដារ និងមានសកម្មភាពឡើងវិញ ។

ជាមួយការបើកដំណើរការឡើងវិញនេះនៅឆ្នាំ១៩៩០នេះដែរអាងនេះបានខូចខាតប្រព័ន្ធអគ្គីសនី និងប្រព័ន្ធបង្ហូរទឹក ។ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០០ ស្ថានទូតអូស្រ្តាលីបានបានឧបត្ថម្ភម៉ាស៊ីនភ្លើង និងនិងកែសម្រួលប្រព័ន្ធ និងសម្ភារៈខូចខាតឲ្យមានភាពប្រសើរឡើងវិញ ។

ក្នុងឆ្នាំ២០០០មកដល់បច្ចុប្បន្នអ្វីៗទាំងអស់បានខូចខាតទាំងស្រុងដោយមិនអាចកែលម្អ និង ជួស
ជុលបានវិញឡើយ ។ អញ្ចឹងហើយទើបត្រូវជួសជុលឡើងវិញនោះ ។

Facebook Comments
Loading...