លោកវ៉ាត់ ចំរើនព្រមានអ្នករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង

0
2277

ភ្នំពេញ: លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានព្រមានចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និង ក្រុមមនុស្សមួយចំនួនដែលចូលចិត្តរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ឬ ម៉ារ៉ាតុង ដោយគ្មានបទដ្ឋានច្បាស់លាស់ក្រោមលេសដើម្បីមនុស្សធម៌ឲ្យបញ្ឈប់ជាបន្ទាន់ចំពោះទង្វើបែបនេះ ។

លោកព្រមានបែបនេះនារសៀលថ្ងៃទី២៦តុលាក្នុងឱកាសធ្វើសន្និសីទកាសែតស្ដីពីការរៀបចំព្រឹត្តិការណ៍អន្តរជាតិរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី២៣ដែលនឹងធ្វើនៅថ្ងៃទី២ធ្នូ។ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះបង្កើតឡើងតាំងពីឆ្នាំ១៩៩៦មកម្ល៉េះហើយឆ្នាំ២០១៨នេះគឺជាការរត់លើកទី២៣ ។

គិតត្រឹមពេលនេះមានអ្នកចុះឈ្មោះចូលរួមរត់បានចំនួន៧.០០០ នាក់ហើយដែលក្នុងនោះមានចំនួន៣.៦១៦នាក់ជាជនបរទេសដែលមាន៧៤សញ្ជាតិ ។ប្រទេសដែលចុះឈ្មោះចូលរួមរត់ច្រើនជាងគេមានមកពីទ្វីបអឺរុប និង ទ្វីបអាមេរិក ។ចក្រភពអង់គង់គ្លេសមានអ្នកចុះឈ្មោះច្រើនជាងគេគឺមានជាង៥០០នាក់ អាមេរិកជាង៤០០នាក់ និង បារាំងក៏ជាង៤០០នាក់ដែរក្រៅពីនោះមានមកពីទ្វីបអាហ្វ្រិក និង អាស៊ី ។

ខែធ្នូជាខែដែលពួកអឺរុបវិស្សមកាលអញ្ចឹងហើយទើបអ្នរត់ភាគច្រើនមកពីទ្វីបអឺរុបនោះ ។លោកអគ្គលេខាធិការធ្វើការកត់សម្គាល់ថា ប្រសិនបើចំណតអាកាសយានដ្ឋានខេត្តសៀមរាបមានជើងហោះហើរក្រៅប្រទេសច្រើនជាងនេះអ្នកចូលរួមរត់នឹងកើនឡើងខ្ពស់ ។ពួកគេមិនចង់មកស្នាក់នៅយូរទេគេចង់មកដេកមួយយប់ ឬ ២យប់បន្ទាប់ពីរត់ចប់គេត្រឡប់ទៅវិញ ។ដោយសារជើងយន្តហោះចង្អៀតទើបគេមកមិនទាន់ ។

សម្រាប់ការរត់បាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះអ្នមករត់ភាគច្រើនជាអ្នករត់ដើម្បីសប្បាយ និងដើម្បីសុខភាពតែប៉ុណ្ណោះ ។អ្នករត់ដើម្បីសប្បាយបែបនេះមានប្រមាណ៧០ភាគរយទៅហើយ ឯ អ្នករត់អាជីពមានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ ។

លោកវ៉ាត់ ចំរើនបានអំពាវនាវឲ្យអ្នកចូលរួមរត់ទាំងអស់មកចុះឈ្មោះឲ្យបានត្រឹមត្រូវព្រោះកន្លងមកមានអ្នករត់ខ្លះមករត់ដោយមិនមានចុះឈ្មោះម្ល់ោះហើយអាវគ្មានស្លាកលេខ ។ អ្នកដែលពាក់អាវគ្មានស្លាកលេខគឺគឺស្ថិតនៅក្រៅការការពារសុវត្ថិភាពរបស់អ្នករៀបចំ ។

មេដឹកនាំកីឡារូបនេះរំពឹងទុកជាមុនថា២ ឬ ៣ ឆ្នាំទៀតព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរនឹងកាន់តែមានទំហ៊ំធំជាងនេះពេលនោះអ្នករត់អាចកើនដល់ជាង២០.០០០នាក់មិនខាន ។

Facebook Comments
Loading...