សម្រាប់ការប្រកួតហែលទឹកជើងឯកជាតិឆ្នាំនេះ មាន១៩វិញ្ញាសា

0
1007

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសជាផ្លូវការ ពីការរៀបចំព្រឹត្តិការណ៍ ហែលទឹក ជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៨ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធ ខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតនេះ យើងបែងចែកតាមកម្រិតអាយុ របស់កីឡាករ-កីឡាការិនី រួមមាន ផ្នែកបុរសក្របខណ្ឌក២ និងផ្នែកនារីក្របខណ្ឌក២ (អាយុក្រោម១៨ ឆ្នាំ គិត ត្រឹមថ្ងៃប្រកួតដែលនេះជាការប្រកួត កម្រិតទី២ និងផ្នែកបុរសក្របខណ្ឌក-១ និងផ្នែកនារីក្របខណ្ឌក-១ (ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ ឬជំនាញ)។ កីឡាករម្នាក់អាចមានសិទ្ធិប្រកួត បានចំនួន ៤វិញ្ញាសារួមមានវិញ្ញាសាហែល បណ្តាក់មួយវិញ្ញាសាផង។

ការប្រកួតឆ្នាំនេះមាន១៩វិញ្ញសា គឺផ្នែកនារីក្របខណ្ឌក-២ មាន៤វិញ្ញសា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែលទឹកកង្កែប ៥០ម៉ែត្រ ហែលទឹកផ្ងារ ៥០ម៉ែត្រ ហែលទឹកមេអំបៅ៥០ម៉ែត្រ ។ ផ្នែកបុរសក្របខណ្ឌក-២ មាន៤វិញ្ញសាដែររួមមានហែលទឹក១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ ។

នារីក្របខណ្ឌក-១ មាន៤វិញ្ញសា រួមមានហែលទឹកសេរី ១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន២០០ម៉ែត្រ និងហែលទឹកបណ្តាក់៤របៀប៤x១០០ម៉ែត្រ រីឯផ្នែកបុរសក្របខណ្ឌក-១ មាន៧វិញ្ញ សា រួមមានហែលទឹកសេរី២០០ម៉ែត្រ ហែលទឹកកង្កែប២០០ ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន ២០០ ម៉ែត្រ និងហែលទឹកបណ្តាក់៤របៀប៤x១០០ម៉ែត្រ ៕

Facebook Comments
Loading...