ពុទ្ធ ឆាយរិទ្ធី ជួបភេច អារុណ នាព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz

0
422

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkzលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៨តុលាអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃភេច អារុណ(Pheach Arun) ។

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែឆ្លងកាត់បាន២ប្រកួតដូចគ្នាតែ៣ប្រកួតរបស់រិទ្ធីចាញ់ទាំង២ប្រកួត ចំពោះ២ប្រកួតរបស់ភេច អារុណមិនត្រឹមតែឈ្នះទាំង២ប្រកួតនោះទេតែគឺឈ្នះដោយវាយគូប្រកួតឲ្យសន្លប់ ។នៅក្នុងការប្រកួតទី៣នេះអារុណកាន់តែត្រូវការឈ្នះថែមទៀតព្រោះគេត្រូវការឈរនៅកំពូលតារាងរបស់ពូលBទើបគេមានកៅអី
សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។ ចំពោះរិទ្ធីពេលនេះគេមិនទាន់ស្គាល់ឈ្នះនៅឡើយគេត្រូវការឈ្នះព្រោះគេក៏ត្រូវការប្រជែងយកកៅអីនៅវគ្គផ្ដាច់ព្រ័ត្រដែរ ។

អារុណមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៨២ដង និងចាញ់១០ដង ។ចំពោះពុទ្ធ ឆាយរិទ្ធីវិញគេមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៨៣ដង ចាញ់២៤ដងស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង ។ នៅក្នុងការប្រកួតលើកទី៣នេះនរណាឈ្នះ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃកៅ អាហ៍ (Kao Ah) ។

សុខរ៉ា២ប្រកួតរបស់គេក៏ជួបបរាជ័យទាំងត២ប្រកួតដែរក្នុងខណៈដែល២ប្រកួតរបស់កៅ អាហ៍ឈ្នះមួយប្រកួត និងចាញ់ ១ប្រកួតនោះ ។ការប្រកួតនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេកៅ អាហ៍វ័យនៅក្មេងតែមានស្នៀតវ៉ៃល្អគេវ៉ៃមិនប្រើកម្លាំងខ្ជះខ្ជាយឡើយ ។ចំពោះសុខរ៉ាគេចូលចិត្តបំពានលើគូប្រកួតនិងប្រើប្រាស់កម្លាំងទាំងកម្រោល ។

សុខរ៉ាមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥២ដង ចាញ់៩ដង ស្មើពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសន្លប់២០ដង ។

ចំពោះកៅ អាហ៍គេមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្ នះ៥៤ដង និងចាញ់១០ដង ។អ្នកប្រដាល់ទាំង២រូបនេះនរណាជាអ្នកឈ្នះ ?

Facebook Comments
Loading...