ព្រឹកថ្ងៃអាទិត្យលើសង្វៀនអាស៊ីអាគ្នេយ៍ មានគូប្រកួតអន្តរជាតិ៣គូរ

0
680

ភ្នំពេញ: ព្រឹកថ្ងៃទី២៨តុលា លើសង្វៀន Boostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍អ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេស ថ្ងកខេត្តស្វាយរៀងប្រកាសប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃឈូក ឆៃ (Chhuok Chhai) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

សេង ស្រឿនធ្លាប់សន្លប់ដោយសារអ្នកប្រដាល់ថៃរូបនេះម្ដងហើយៗការប្រកួតសងសឹកលើកនេះក៏មិនមែនជាការងារដែលស្រាលដែរព្រោះឈូក ឆៃគឺជាអ្នកប្រដាល់ដែលប្រើជង្គង់បានអស្ចារ្យណាស់ ។មានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលចាញ់ក្រោមថ្វីជង្គង់អ្នកប្រដាល់រូបនេះ ។

ឈូក ឆៃគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៤ដង ចាញ់១៩ដង និងស្មើពិន្ទុ៣ដង ។ ចំពោះសេង ស្រឿន វិញគេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៥ដង ចាញ់១៥ដង ។ ជំនួបសងសឹកលើកនេះសេង ស្រឿនធ្វើបានសម្រេច ឬអត់នោះមិនទាន់អាចនិយាយមុនបានឡើយ ។ជូនពរឲ្យសេង ស្រឿនធ្វើបានសម្រេចទៅចុះ ។

អេ រដ្ឋាក្លិបអេភូថងកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃពែក អេម(Pek Em)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកទី១នេះទេ ។មិនមាននរណាដឹងថាគេមានរបៀបវ៉ៃយ៉ាងណាៗឡើយ ឯរដ្ឋាវិញគេជាអ្នកខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះឡើយ មិនតែប៉ុណ្ណោះគេមានភាពអំណត់ខ្លាំងទៀតផង ។

រដ្ឋាមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៩ដង ចាញ់១៣ដងស្មើពិន្ទុ១ដង ។ចំពោះពែក អែមវិញនោះគេមានប្រវត្តិប្រកួតចំនួន៥៨ដងឈ្នះ៥២ដង ចាញ់៦ដង ។ការជួបគ្នាលើកដំបូងនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះឡើយ ។

ធី តុងហ៊ីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងស្បែកខ្មៅណាសេ (Naser)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

ណាសេ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើកមកហើយដោយមានឈ្នះមានចាញ់ ។គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ ហើយគេមានសមត្ថភាពប្រើជង្គង់ កែង និង ទាត់បានល្អ ។គេមានប្រវត្តិប្រកួតចំនួន៣២ដង ឈ្នះ២០ដង និងចាញ់១២ដង ។ចំពោះធី តុងហ៊ីវិញគេមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៨១ដង ចាញ់២០ដង ស្មើពិន្ទុ ៣ ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...