ម្ចាស់គណនីហ្វេសប៊ុក “Phirom Cam” យកឈ្មោះអេភូថង វាយប្រហារលោកតែម ម៉ឺន

0
398

ភ្នំពេញ៖ គ្រូប្រដាល់ជម្រើសជាតិនិងជាអតីតកីឡាករប្រដាល់ជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជាលោកអេ ភូថងសូមអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ“PhiromCam”បញ្ឈប់យកឈ្មោះលោកទៅលេងសើចដោយបំផ្លើសថាលោកនិយាយមិនល្អពីលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រមុខប្រដាល់គុនខ្មែរ។

សូមបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “PhiromCam” បានសរសេរថា ”លោកគ្រូអេ ភូថង ថានៅក្នុងសហព័ន្ធប្រដាល់ពុករលួតចុយម៉ាយអត់មានអាណាមើលឃើញគឺគិតតែលុយ ។ អញ្ចឹងប្រដាល់ខ្មែរគ្មានថ្ងៃរីកចម្រើនដូចគេទេបើមានមេសហព័ន្ធធុនៗនេះ ។ ឯកឧត្តមតែម ម៉ឺនគឺជានិម្មិតរូបនៃការដឹកនាំកីឡាប្រដាល់ខ្មែរទៅរកភាពមហាអន់កីឡាករ និង គ្រូបង្វឹកថ្នាំងថ្នាក់និងនិយាយដើមគ្រប់គ្នា បើមិនចេះធ្វើការលោកគួរតែលាឈប់ទៅ។ ខ្ញុំក៏មើលឃើញថាអន់ដែរ “។

លោកអេភូថង ព្រមានថាលោកនឹងចាត់ការទៅតាមច្បាប់ ប្រសិនបើម្ចាស់គណនីខាងលើនៅមិនព្រមបញ្ឈប់ការសរសេរបែបនេះ ។

ជាមួយនឹងការបដិសេធនេះគ្រូបង្វឹករូបនេះអះអាងថា សព្វថ្ងៃកីឡាប្រដាល់គុនខ្មែរមានការរីកចម្រើនខ្លាំងណាស់ ។ កីឡាករមួយចំនួនចេញទៅប្រកួតនៅក្រៅប្រទេសខ្លះចេញទៅធ្វើជាគ្រូហើយទីផ្សារប្រកួតនៅស្រុកខ្មែរក៏កាន់តែមានទំហ៊ំធំឡើងៗជារៀងរាល់ថ្ងៃដែរ។កីឡាករមានជីវភាពធូរធារមានម៉ូតូជិះល្អៗ ឯខ្លះទៀតមានរហូតដល់ទៅរថយន្ដទៀតផង ។

ចំពោះលុយតម្លៃខ្លួនប្រកួតគឺសហព័ន្ធមិនគ្រប់គ្រងទេតែសហព័ន្ធកំណត់តម្លៃខ្លួនទៅតាមសមត្ថភាពអ្នកប្រដាល់បើខ្លាំងលុយកាន់តែខ្ពស់ ហើយគេមិនមកបើកពីសហព័ន្ធឡើយគឺបើកពីស្ថាននីយ៍ទូរទស្សន៍ដោយផ្ទាល់ខ្លួនឯង។

ដោយឡែកលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានចាត់ទុកថាវាមិនមែនជារឿងគួរឲ្យខ្វាយខ្វល់នោះទេព្រោះនេះជារឿងដែលលោកត្រូវគេវាយប្រហារមិនលស់ពេលឡើយ ។ បញ្ហាសំខាន់របស់លោកគឺរកទីផ្សារប្រកួតសម្រាប់អ្នកប្រដាល់របស់លោកដើម្បីឲ្យគេមានជីវភាពកាន់តែប្រសើរឡើង ។

Facebook Comments
Loading...