ជីវិតឯកជនរបស់ ចូវ យុងហ្វាត ពិតជាអស្ចារ្យដល់ម្លឹងផង

0
1499

តារាភាពយន្តហុងកុងដ៏ល្បីលោកចូវ យុងហ្វាត (Chow Yun-fat) អាយុ៦៣ឆ្នាំត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានជីវិតរស់នៅសាមញ្ញបំផុត។ គាត់មានប្រាក់ផ្ទាល់ខ្លួនដល់ទៅ៧១៩លានដុល្លារ ប៉ុន្តែក្នុងមួយខែ ចូវ យុងហ្វាត ចាយវាយអស់តែជាង១០០ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែគាត់មានផែនការណ៍នឹងប្រគល់ជូនប្រាក់ទាំងនេះសម្រាប់ជាទានសប្បុរសវិញ។

តារាសម្តែងដ៏ល្បីក្នុងរឿង down-to-earth រូបនេះបានប្រើប្រាស់ទូសព្ទ័ដៃម៉ាក Nokia ជំនាន់ទី១អស់រយៈ ពេល១៧ឆ្នាំមកហើយ មុនពេលគាត់ដូរមកប្រើទូរសព្ទ័ដៃស្មាតហ្វូនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះដោ យសារ Nokia ជំនាន់មុនវាខូចនឹងមិនអាចជួសជុលប្រើប្រាស់តទៅទៀតបាន។

លោកចូវ យុងហ្វាត បាននិយាយថា៖ លុយទាំងអស់នេះមិនមែនជាកម្មសិទ្ធរបស់ខ្ញុំពិតប្រាកដនោះទេ។ ខ្ញុំគ្រាន់តែជាម្ចាស់របស់វាជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ លោកចូវ និងអ្នកស្រីJasmine Tan ដែលជាភរិយារបស់គាត់រៀបការជាមួយគ្នាយូរក្រែលមកហើយ តែពួកគេមិនមានកូនជាមួយគ្នាឡើយ៕

Facebook Comments
Loading...