អ្នកលេងកែងវង្ស ណយជួបឃុន ក្រុងថេប

0
454

ភ្នំពេញ៖ អ្នកប្រដាល់វង្ស ណយក្លិបកុលបុត្រគុនខ្មែរនឹងប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឃុន ក្រុងថេប (Khun Krongthep) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម នៅយប់ថ្ងៃទី២៧តុលា។ នេះជាការជួបប្រកួតគ្នារវាងអ្នកប្រដាល់ដែលចូលចិត្តលេងកែង និង ជង្គង់ដូចគ្នា ។

វង្ស ណយទោះបីការប្រកួតរបស់ភាគច្រើនជួបបរាជ័យក៏ពិតមែនតែគេជាអ្នកប្រដាល់ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនខ្មែរដែលជាអ្នកនិយមប្រដាល់គុនខ្មែរ ។ អ្នកប្រដាល់ដែលចូលចិត្តក្អេងក្អាងលើហ្វេសប៊ុករូបនេះចិត្តមិនធំទេតែបើគូប្រកួតខ្សោយជាងគេចិញ្ច្រាំយកតែម្ដងតែបើគូប្រកួតខ្លាំងនោះបើទំនងជាស៊ីគេមិនបានវង្ស ណយសន្លប់ស្មារលាហើយ ។

ចំពោះឃុន ក្រុងថេបវិញមួយរយៈនេះការប្រកួតនៅស្រុកខ្មែរគេដណ្ដើមបានជ័យជំនះរហូតតែម្ដង ។ គេជាអ្នកប្រដាល់ល្អកែង និង ជង្គង់ដូចវង្ស ណយដែរ ។ ការជួបគ្នាលើកដំបូងបែបនេះមិនដឹងថានរណាមានសំណាងល្អនោះទេ ។

Facebook Comments
Loading...