មេកីឡាវាយសីកម្ពុជាប្រកាសស្វះស្វែងរកប្រាក់លើកទឹកចិត្តដល់កីឡាវាយសី

0
184

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកលី កុសលប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសថានឹងពិភាក្សាជាមួយក្រសួងអប់រំយុវជន និង កីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីរកប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករវ៉ាត់វណ្ណធុនដែលដណ្ដើមបានមេដាយមាសក្នុងការប្រកួតចម្រុះជាតិសាសន៍នៃការប្រកួតកីឡានៅប្រទេសអាហ្សង់ទីន។

សូមបញ្ជាក់ថាអត្ថន័យមិត្តភាពសាមគ្គីភាពរវាងយុវជនយុវនារីមកពីជុំវិញពិភពលោកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងសហពន័្ធវាយសីអន្តរជាតិបានបង្កើតកម្មវិធីប្រកួតមួយដោយតម្រូវឲ្យប្រទេសជាសមាជិកចូលរួមទាំងអស់(៦៤ប្រទេស)ចូលរួមប្រកួតជាក្រុមចម្រុះជាតិសាសន៍ដែលបែងចែកជា៨ពូលក្នុងនោះកម្ពុជាមានមោទនៈភាពយ៉ាងក្រៃលែងដែលមានកីឡាករ វ៉ាត់ វណ្ណធុន ស្ថិតនៅក្រុម អាល់ហ្វា (Alpha)ដែលមានសមាជិក ៨នាក់ មកពី៨ ប្រទេសផ្សេងៗគ្នាគឺប្រទេស អ៊ីតាលី កម្ពុជា ប៊ុលហ្គារី ឥណ្ឌា ស្វីស កាណាដា និងសហរដ្ឋអាមេរិកស្រីលង្កាឈ្នះជ័យលាភីលេខ១ គឺមេដាយមាស។

សម្រាប់ក្រុមអាល់ហ្វា(Alpha)បានយកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រាត់ជាមួយក្រុមThetaរួមមានប្រទេសជប៉ុនសាធារណរដ្ឋឆែកប្រេស៊ីលអូស្ត្រាលីអាល្លឺម៉ង់អេហ្ស៊ីបនិងបែលហ្ស៊ិកហើយនៅវគ្គផ្តាច់ព្រាត់ជាមួយក្រុមOmega រួមមានប្រទេសវៀតណាម អ៊ុយក្រែន ចិនតៃប៉ិ បារាំង ថៃ ណូវែលសេឡង់ ន័រវែស ហ្វីជី ។ យោងតាមគណៈកម្មាធិការជាតអូឡាំពិកកម្ពុជាបញ្ជាក់៖ មេដាយនេះមិនគិតជាមេដាយក្នុងតារាងផ្លូវការរបស់ការប្រកួតកីឡាអូឡាំពិកយុវជនលើកទី៣នេះទេ ។

លោកឧត្តមសេនីយ៍ឯកលីកុសលទទួលស្គាល់ថាទាំងក្នុងសេចក្ដីប្រកាសអន្តរក្រសួង និង អនុក្រិតមិនមានចែងពីការផ្ដល់ប្រាក់រង្វាន់ដល់មេដាយបែបនេះក៏ពិតមែនតែលោកនឹងសាកល្បងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីរករង្វាន់ខ្លះដើម្បីលើកទឹកចិត្តដល់កីឡាករវ៉ាត់ វណ្ណធុន ។

Facebook Comments
Loading...