ឃីម បូរ៉ា និង សុខ សាវិនក្នុងការប្រកួតវិលជុំចុងក្រោយ

0
96

ភ្នំពេញ: នៅរសៀលថ្ងៃទី២៧តុលានេះក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍អ្នកប្រដាល់កម្ពុជាឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្តាយមានជ័យ និង សុខ សាវិនក្លិបឆ្មាសសែនសុខឈានដល់ការប្រកួតវិលជុំចុងក្រោយហើយ ។

សម្រាប់អ្នកប្រដាល់កម្ពុជាទាំង២រូបនេះមានក្ដីសង្ឃឹមតិចតួចណាស់ឬអាចថាគ្មានសង្ឃឹមតែម្ដងក្នុងការប្រជែងយកកៅអីសម្រាប់ប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៥.០០០ដុល្លារណាស់ ។ប្រសិនបើពួកគេឈ្នះក្នុងការប្រកួតនេះដូចគ្នាក៏ត្រូវចាំអ៊ុតជាមួយអ្នកប្រដាល់សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកដែរដែល៣ប្រកួតរបស់គេឈ្នះទាំង៣ប្រកួតនោះ ។

ក្នុងការប្រកួតចុងក្រោយនេះបូរ៉ាត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផាត ថាណា (Phat Thana) ដែល៣ប្រកួតរបស់គេឈ្នះ២ប្រកួតចាញ់មួយប្រកួតដូចបូរ៉ាដែរ ។ មួយប្រកួតដែលបូរ៉ាចាញ់គឺត្រូវអ្នកប្រដាល់ថៃផាត ងិនថងវាយឲ្យសន្លប់នៅទឹកទី២ ឯ មួយប្រកួតដែលផាត ថាណាចាញ់គឺចាញ់ពិន្ទុសូត្រ ប៊ុនធី ។

នេះជាការប្រកួតដ៏តឹងតែងមួយរបស់បូរ៉ា ។ បូរ៉ាមានប្រវត្តិប្រកួតចំនួន១១១ដងឈ្នះ៨០ដង ចាញ់២៩ដង និងស្មើពិន្ទុ ២ដង ។ចំពោះផាត ថាណាវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥២ដង និងចាញ់៨ដង ។ក្នុងពូលថៃអ្នកប្រដាល់ផាត ថាណាមានពិន្ទុនៅពីលើគេតែម្ដង ។បូរ៉ាអាចយកឈ្នះលើផាត ថាណាបានឬទេ ?

ចំពោះសុខ សាវិញវិញគេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ងិនថង (Phat Ngenthong) ដែលជាអ្នកប្រដាល់ដ៏ខ្លាំងមួយរូប ។

សាវិន ៣ប្រកួតរបស់គេឈ្នះ២ប្រកួត និងចាញ់១ ប្រកួត ។ចំពោះផាត ងិនថង៣ប្រកួតរបស់គេឈ្នះបាន ១ប្រកួតនិង ចាញ់២ប្រកួតឯណោះ ។ សាវិនបើការប្រកួតនេះគេចាញ់នោះគឺគេលែងមានកៅអីដើម្បីទៅវគ្គផ្ដាច់ព្រ័ត្រហើយតឬបើឈ្នះក៏នៅរង់ចាំអ៊ុតមើលសូត្រ ប៊ុនធីដែរ ។ ចំពោះផាត ងិនថងឱកាសលែងមានហើយការប្រកួតនេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។

សាវិនមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៦៩ដង ចាញ់២១ដង និងស្មើពិន្ទុ ៥ ដង ។ចំពោះផាត ងិនថងវិញគេមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៩ដងនិងចាញ់១៣ដង ។ឱកាសចុងក្រោយនេះសាវិន ឬ ផាត ងិនថង ?

Facebook Comments
Loading...