ប្រាសាទចតុមុខ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នា ចំនួន៤ទិស និង កម្របានឃើញ

0
1331

ប្រាសាទចតុមុខ ជាប្រាសាទមួយដែលស្ថិតនៅក្នុងប្រាសាទបាកាន (ហៅព្រះខ័នកំពង់ស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នា ចំនួន៤ទិស និង កម្រឃើញ មានប្រាសាទ នៅតំបន់ផ្សេងទៀត ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះណាស់ ។

សូមបញ្ជាក់ថា ប្រាសាទនេះទើបតែតភ្ជាប់ព្រះកេស រូបបដិមាចតុមុខនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ការរៀបចំពិធីថ្ងៃនេះ ជាលើកទី២ហើយ ដែលពីលើកទី១ លោកជំទាវកិត្តិសង្គហបណ្ឌិតបានអញ្ជើញក្រុងពាលីជួសជុល ឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ។ ដោយឡែកនៅថ្ងៃនេះចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញមានរយៈពេល ជិត៣ខែហើយ ដែលសំណង់បានរួចរាល់ប្រមាណជា៨០%។ ការជួសជុលឡើងវិញនេះ គឺជាការចូលរួម ចំណែកក្នុងការថែ រក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្វបុរសយើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។

Facebook Comments
Loading...