ធ្លាក់ក្នុងរណ្តៅជម្រៅជាង១០០ហ្វីតហើយជាសម្បុកសត្វពស់ទៀត..តែសំណាងល្អ

0
803

បុរសម្នាក់នៅរដ្ឋអារីហ្សូណានៃសហរដ្ឋអាមេរិកបានរស់រានមានជីវិតទាំងសំណាងបំផុតអស់រយៈពេល២ថ្ងៃក្រោយពីគាត់បានដើរតែម្នាក់ឯងធ្លាក់ចូលទៅក្នុងរណ្តៅរ៉ែមួកកន្លែងដែលគេបោះបង់ចោលនិងបាន ក្លាយទៅជាសំបុកនៃរន្ធសត្វពស់ដ៏កាចសាហាវជាច្រើន។

លោកJohn Waddell អាយុ៦២ឆ្នាំបានដើរតែម្នាក់ឯងក្នុងដំណើរកម្សាន្តមួយហើយក៏ធ្លាក់ដោយចៃដន្យ ចូលទៅក្នុងរណ្តៅរ៉ែមួយកន្លែងជម្រៅជា១០០ហ្វីតដែលគេបោះបង់ចោល ហើយដែលមានសត្វពស់រាប់រយក្បាលកធ្វើជាជម្រកស្នាក់នៅរបស់វា។ ក្នុងស្ថានភាពដ៏លំបាកយ៉ាប់យ៉ឺនអស់រយៈពេល២ថ្ងៃគាត់ត្រូវ តស៊ូសម្លាប់សត្វពស់មានពិសអស់៣ក្បាលទាំងព្រលឹងចុងសក់។

ក្រុមអ្នកជួយសង្គ្រោះបានរកគាត់ឃើញនៅក្នុងរណ្តៅនោះ អាចថាជាមហាភព្វ័សំណាងណាស់ ប៉ុន្តែគួរឲ្យស្តាយជើងទាំង២របស់គាត់បានបាក់ទៅហើយ។គេបានចំណាយពេលជាង៦ម៉ោងក្នុងការជួយសង្គ្រោះគាត់ចេញពីរណ្តៅនេះ៕

Facebook Comments
Loading...