លោកយាយ សាក់ស៊ី ស្បោង កាន់សីល៨ហើយ

0
548

អតីតកាល និងបច្ចុប្បន្នភាពនៃអតីតតារាភាពយន្ត សាក់ស៊ី ស្បោង តារាសម្តែងបែបអន្តរជាតិ និយមសម្តែងតួកាច ឆ្នាស់ឆ្នើម ស៊ីវិល័យដោយរស់រវើក បានផ្លាស់ប្តូរទាំងស្រុងហើយ ដោយពេលនេះលោកយាយ មានវ័យកាន់តែចាស់ និងកំពុងកាន់សីល៨ទៀតផង ។

ពីដើមឡើយខ្សែភាពយន្តល្បីៗរបស់លោកស្រីរួមមាន រឿងអប្សរា រឿងរស់ដោយសប្បាយ រឿងព្រះប្រជាកុមារ រឿងវិលវិញណាបង រឿងលោហិតវាសនា រឿងសែនទារុណ ។

មកដល់ពេលនេះមហាជនជាច្រើននៅតែចងចាំលោកស្រី ប៉ុន្តែក៏មានមហាជនខ្លះគិតថា លោកស្រីបានត្រូវខ្មែរក្រហមសម្លាប់បាត់ទៅហើយ។

ផ្ទុយទៅវិញ ចំពោះការបាត់ដំណឹងនិងការពុំបង្ហាញខ្លួនជាច្រើនឆ្នាំកន្លងមកនេះ ដោយសារតែលោកស្រីរស់នៅឆ្ងាយពីមាតុប្រទេស ហើយឈប់សំរាកពីវិស័យភាពយន្ត សព្វថ្ងៃលោកស្រីបានតាំងចិត្តសាងធម៍ក្រោមពុទ្ធឱវាទយ៉ាងខ្ជាប់ខ្ជួន។
ក្នុងឱកាសខួបលើកទី៦ នៃទិវារំឮកវិញ្ញាណខ័ន្ធព្រះបរមរតនកោដ្ឋ លោកយាយ សាក់ស៊ី ស្បោង ក៏បានអញ្ជើញមកចូលរួមដែរ ៕

Facebook Comments
Loading...