សុំឆ្ងល់…ហេតុអ្វីសាច់សត្វព្រៃនៅតែមានដាក់លក់ជាចំហនៅផ្សារស្ទឹងត្រែង

0
1203

ស្ទឹងត្រែង៖ បើលោកអ្នកទៅដល់ទីរួមខេត្តស្ទឹងត្រែង សូមកុំភ្លេចចូលទៅទិញសាច់សត្វព្រៃនៅផ្សារស្ទឹងត្រែងព្រោះ មានការដាក់តាំងលក់យ៉ាងសង្ហារដោយអត់មានខ្លាចញញើតអ្នកណាម្នាក់ឡើយ។សាច់សត្វព្រៃមានគ្រប់សព្វតាំងពីសាច់ឈ្លូស ប្រើស ពង្រូល រហូតដល់ខ្លាត្រី។

យូរៗម្តងឃើញសមត្ថកិច្ចចាប់ដែរ ប៉ុន្តែគ្រាន់តែចាប់ឲ្យល្អមើលតែប៉ុណ្ណោះ។អ្នកលក់នៅតែលក់ដដែល ហើយមុខអ្នកលក់ក៏ដដែលៗ។គេមិនដឹងថាតើសមត្ថកិច្ចនៅទីនោះ វាងាប់ត្រគាកអស់ឬយ៉ាងណាបាន ជាមិនព្រមបង្ក្រាប? លោកចៅហ្វាយខេត្ត លោកចៅហ្វាយក្រុង លោកមេព្រៃ លោកមេបរិស្ថាន គួរតែយកចិត្តទុកដាក់ពីបញ្ហានេះផង ព្រោះពេលនេះកំពុងរងនូវការរិះគន់ខ្លាំងណាស់។បើអត់មានសមត្ថភាពធ្វើ ការត្រឹមតែរឿងប៉ុណ្ណឺងទេ គួរចុះចេញទៅ កុំឲ្យគេជ្រេញតែរឿងដដែលបែបនេះ៕

Facebook Comments
Loading...