រន្ទះបាញ់សម្លាប់មនុស្សម្នាក់និងរបួសធ្ងន់៣នាក់នៅស្រុកព្រៃនប់

0
585

ព្រះសីហនុ៖ គ្រោះធម្មជាតិដ៏សាហាវពិតជាមិនប្រណីដល់មនុស្សទេ ប្រសិនបើយើងមិនបានប្រុងប្រយត័្នទនេនោះវា នឹងសម្លាប់យើងបានគ្រប់វិនាទីទាំងអស់។ជាក់ស្តែងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី១៧ខែតុលានេះ មានហេតុការណ៍រន្ទះបាញ់ សម្លាប់ មនុស្សម្នាក់និងរបួសធ្ងន់៣នាក់នៅកតំបន់ភ្នំក្នុងភូមិសាស្ត្រភូមិ-ឃុំអូរឧកញាហេងស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។ អ្នកទាំង៣បានធ្វើដំណើរឡើងភ្នំទាំងក្នុងពេលមេឃងងឹតអួរអាប់ ខ្យល់ខ្លាំងរកកលនឹងភ្លៀងផ្លេ កបន្ទោរឆ្វេចឆ្វាច ផ្គរគ្រហឹមសឹងរង្គើរភ្នំទៅហើយ។

តាមប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា អ្នករបួសធ្ងន់ជាងគេម្នាក់ត្រូវបានអ្នកស្រុកសែងចុះមកមុន គេក្នុងចម្ងាយផ្លូវប្រមាណ៧គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។ ចំណែកអ្នករបួស២នាក់ទៀតនិងសាកសពត្រូវ បានសែងចុះពីភ្នំជាបន្តបន្ទាប់៕

Facebook Comments
Loading...