វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលពត័មានសាធារណះពីអាជ្ញាធមូលដ្ឋាន ខេត្តកំពង់ឆ្នាំងអាណត្តិទី២

0
457

កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿនបានធ្វើការជំរុញអោយអាជ្ញាថមូលដ្ឋាននិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ស្រុកកំពង់លែងសហការជាមួយមន្ទីជំនាញត្រូវតែអនុវត្តអោយបានតាមតូនាទីភារកិច្ចរបស់ខ្លួនដោយបន្តដោះស្រាយនូវរាល់សំណូមពរចាំបាច់និងសំណូមពរតម្រូវការជូនប្រជាបលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានទាន់ពេលវេលាមិនត្រូវទុកអោយបញ្ហាថ្មីមានការកកស្ទះលើបញ្ហាចាស់នោះឡើយ ។

អភិបាលខេត្តកំពង់ឆ្នាំងធ្វើការជំរុញបែបនេះនៅថ្ងៃទី១៧តុលា២០១៨នៅក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលពតរ័មានសាធារណះរបស់អាជ្ញាធមូលដ្ឋាននិងប្រជាបលរដ្ឋរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណតិ្តឬី២ដើម្បីស្វែងរកដំណោះស្រាយពីទុកកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនដែលមានការខ្វះខាតរបស់អាជ្ញាធថមូលដ្ឋានបំរើសេវ៉ាសាធារណះមិនបានល្អកន្លងមកនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលោកជំទាវ ដោកសុទ្ធា អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន និងមានការចូលពីសមាជិកសមាជិការក្រុមប្រក្សាខេត្តអភិបាលស្រុក អភិបាលរងស្រុក មន្ទីអង្គភាពជំនាញជុំវិញខេត្តប្រធានការិយាលយ័ជំនាញអាជ្ញាធមូលដ្ឋានតំណាងប្រជាបលរដ្ឋចូលរួមចំនួន២១៨នាក់ ។

អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន បានបំភ្លឺរាលសំណូមពរដែលនៅសេះសលពីឆ្នាំចាស់ឆ្លើយនិងសំណួរបស់តំណាងប្រជាពរដ្ឋនិងអាជ្ញាធមូលដ្ឋានដែលបានលើកឡើងនៅក្នុងវេទិការមានចំនួន១៥សំណូមពនិងសំណួដែលនៅសេសសល់១៣សំណូមពរទៀតអភិបាលខេត្តកំពង់ឆ្នាំងអោយអាជ្ញាធមូលដ្ឋានសហការជាមួយមន្ត្រីជំនាញសុំជាយោបល់ថ្នាក់លើត្រូវបន្តពិនិត្យនិងធ្វើការដោះស្រាយតាមនិតិវិធី ។

អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថាឃុំប្រឡាយមាសមានបញ្ហាយឺតយ៉ាវការធ្វើសំបុត្រកំណើតក្នុងនោះសាលាខេត្តនិងបង្កើតក្រុមការងារមួយដើម្បីចុះស្រាវជ្រាវរកអោយឃើញថាការយឺតយ៉ាវមកពីបញ្ហាអ្វីបើមានរកឃើញកំហុសមន្ត្រីណាមួយដាក់ទណ្ឌកម្មតាមវិនយ័រដ្ឋបាលដើម្បីមិនអោយកើតមានបញ្ហានេះបានឡើយ ។ អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការជំរុញដល់អាជ្ញាធនិងសមត្ថកិច្ចស្រុកកំពង់លែងមិនត្រូវអោយកើតមានផ្ទះបណ្តែតទឹកនិងត្រូវរួមគ្នាអោយប្រជាពលរដ្ឋត្រូវតាំងទីលំនៅគោកដើម្បីបរិស្ថានល្អពិសេសការពារអោយបានព្រៃលិចទឹកនិងដីសហគមន៍ការពារអោយបានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដីនៅជុំវិញភ្នំនាងកង្រីមិនអោយមានការរំលោភយកធ្វោះជាកម្មសទ្ធិឯកជន ។

នៅក្នុងប្រសាស្ត្របិទអង្គវេទិការនាពេលនេះប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណះបក្សប្រជាជនកម្ពុជាតែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋជានិច្ចប៉ុន្តែការដោះស្រាយផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិដូច្នេះប្រជាបលរដ្ឋត្រូវតែមានជំនឿទុកចិត្តលើរាជរដ្ឋាផិបាលដែលកុំចេញការញុះញុងរបស់ក្រុមអគតិមួយចំនួនអោយសោះដូច្នេះបងប្អូនត្រូវតែជឿទុកចិត្តលើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋភិបាល ៕

Facebook Comments
Loading...