នគរបាលដុតកំទេច ទូហ្គេមបាញ់ត្រី និងទូហ្គេមបៀរចំនួន៥៦ទូ

0
760

រាជធានីភ្នំពេញ, នៅថ្ងៃសុក្រ.០៣កើតខែអស្សុជ ឆ្នាំ ច សំរឹទ្ធសក័ ពុទ្ធសករាជ ២៥៦២ ត្រូវថ្ងៃទី១២
ខែតុលា.ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ៥០ នាទី ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ និងមានការឯកភាព ពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការដុតកំទេច ទូហ្គេមបាញ់ត្រី និងទូហ្គេមបៀរ សរុបចំនួន ៥៦ ទូ ដែលការិយាល័យបានធ្វើការបង្រ្កាបបានកន្លងមក។ កម្មវិធីនេះប្រព្រឹត្តទៅនៅដីឡូតិ៍គ្មានលេខ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕

Facebook Comments
Loading...