រកឃើញហើយ!! សាកសពក្មេងស្រីអាយុ៨ឆ្នាំដែលបាត់ខ្លួនក្នុងហេតុការណ៍លិចអូប័រ

0
1170

ខេត្តកំពត៖ សាកសពក្មេងស្រីអាយុ៨ឆ្នាំដែលបាត់ខ្លួនក្នុងហេតុការណ៍លិចអូប័រ ក្នុងស្ទឹង ភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ កាលពី៣ថ្ងៃមុននោះ ត្រូវបានគេរកឃើញហើយកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

កុមារីរងគ្រោះឈ្មោះ វ៉ាវ អេនជី អាយុ ៨ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ អ្នកនៅភ្នំពេញមួយគ្រួសារមានគ្នាប្រាំបីនាក់បានទៅលេងកម្សាន្តកន្លែងជិះខ្សែរ៉ត និងបន្តដោយជិះអូប័រក្នុងដំណើរទៅសួរសុខទុក្ខសាច់ញាតិនៅភូមិមាត់ពាម ឃុំមាក់ប្រាងស្ថិតនៅត្រើយខាងជើង។ លុះដល់ម៉ោងប្រហែល៧ និង៣០នាទីយប់ថ្ងៃដដែល ពួកគេក៏វិលត្រឡប់មកវិញដោយជិះអូប័រដដែល។ ចៃដន្យគ្រាន់តែដល់ត្រឹមពាក់កណ្តាលស្ទឹង អូប័របានលិច និងបាននាំគ្នាស្រែកឲ្យជួយ ហើយបានឮដល់អ្នកជិតខាង ទើបប្រញាប់ប្រញាល់នាំគ្នាយកទូកម៉ាស៊ីនមកជួយសង្គ្រោះភ្លាមៗ ដោយស្រង់បានមនុស្សប្រាំបីនាក់រួមទាំងអ្នកបើកអូប័រផង តែបាត់កុមារីវ័យ៨ឆ្នាំម្នាក់រកមិនឃើញសោះ។ រហូតស្អែកឡើងដល់ម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក៍នៅតែស្វែងរកកុមារីរងគ្រោះមិនឃើញនៅឡើយ។

លុះដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ទើបសមត្ថកិច្ចនិងក្រុមគ្រួសាររកឃើញសាកសពក្មេងស្រី អាយុ៨ឆ្នាំនោះ ៕

Facebook Comments
Loading...