សរ រាជសីហ៍ និង ផាន់ គ្រាន់ បើកផ្លូវអោយភ្ញៀវមកសងសឹក

0
505

ភ្នំពេញ: អ្នកប្រដាល់កម្ពុជា២រូបគឺ សរ រាជសីហ៍ ក្លិបមោងឬស្សីមរតកគុនខ្មែរ និង ផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សស្វាគមន៍ការប្រកួតសងសឹកជាមួយអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ និង អ៊ីរ៉ង់ លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៣តុលា។

សរ រាជសីហ៍ស្វាគមន៍ការសងសឹករបស់អ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ដែលហ្វឹកហាត់នៅស្រុកថៃឈ្មោះអាប៊ូ ហ្វាហ្ស៊ែល ហ្គូដារហ្ស៊ី(Aboofazel Goodarzi) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ។ អាប៊ូហ្វាហ្ស៊ែលធ្លាប់ប្រកួតចាញ់រាជសីហ៍ដោយពិន្ទុទាំងមិនអស់ចិត្ត ។ ការប្រកួតកាលនោះកែងរបស់រាជសីហ៍បានធ្វើឲ្យងាប៊ូហ្វាហ្ស៊ែលមានរបួសទៀតផងតែរបួសនោះមិនធ្ងន់ធ្ងរនោះទេ ។

សម្រាប់ការប្រកាសឡើងសងសឹកលើកនេះមិនដឹងថាអាប៊ូហ្វាហ្ស៊ែលមានអ្វីថ្មីដើម្បីយកឈ្នះរាជសីហ៍ទេតែអ្នកប្រដាល់រូបនេះកម្លាំងរបស់គេអស្ចារ្យណាស់មិនតែប៉ុណ្ណោះគេល្អកណ្ដាប់ដៃ ចេះកែង និង ជង្គង់ហើយការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពទៀតផង ។

អាប៊ូហ្វាហ្ស៊ែលមានប្រវត្តិប្រកួតចំនួន៣៨ដង ឈ្នះ២៦ដង ចាញ់១២ដង ។ចំពោះសរ រាជសីហ៍វិញគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១៣ដង ។ ជំនួបលើកនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។

ជំនួបសងសឹកដែរអ្នកប្រដាផាន់ គ្រាន់ស្វាគមន៍អ្នកប្រដាល់ជើងខ្លាំងថៃលូម លេង (Loom Leng) ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

អ្នកប្រដាល់ទាំង២រូបនហធ្លាប់ជួបគ្នាចំនួន២លើក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ដែលការប្រកួតលើកដំបូងក្នុងវគ្គវិលជុំលូម លេងឈ្នះផាន់ គ្រាន់ដោយពិន្ទុ ។ ក្នុងជំនួបផ្ដាច់ព្រ័ត្រក្នុងខណៈដែលលូម លេងកំពុងតែមានប្រៀបនោះនៅទឹកទី៥ផាន់ គ្រាន់បញ្ចេញមួយកែងបានយ៉ាងល្អធ្វើឲ្យលូម លេងសន្លប់ក្រោកលែងរួចតែម្ដង ។

នេះជការប្រកួតគ្នាសងសឹកដ៏តឹងតែងមួយដែលមិនដឹងថានរណាជាអ្នកឈ្នះនោះឡើយ ។ផាន់ គ្រាន់មានប្រវត្តិប្រកួតចំនួន១១៧ដង ឈ្នះ៩៨ដង ចាញ់១៦ដង និងស្មើពិន្ទុ៣ដង ។ ចំពោះលូម លេងវិញគេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៧ដង ចាញ់១២ដង និងស្មើពិន្ទុមួយដង ។

ក្នុងជំនួបលើកទី៣នេះមិនដឹងថាជ័យជំនះជារបស់អ្នកប្រដាល់ថៃលូម លេង ឬ ជារបស់អ្នកប្រដាល់កម្ពុជា ផាន់ គ្រាន់នោះឡើយ ។

Facebook Comments
Loading...