ទីធ្លាតម្កល់ព្រះរាប់ពាន់នៅវត្តពុទ្ធគីរីកម្ពុជា ជាកន្លែងចាក់សម្រាម និងទីដែលពួកអត់សតិទៅបំផ្លាញ

0
1648

តាកែវ៖ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេលប៉ុន្មានថ្ងៃនេះ គេឃើញថានៅក្នុងបរិវេណវត្តពុទ្ធគីរីកម្ពុជាដ៏មានប្រជាប្រីយ៍បំផុតមាន មនុស្សម្នា ពុធបរិស័ទរាប់ពាន់នាក់ទៅកម្សាន្តនិងនាំចង្ហាន់ទៅប្រគេនព្រះសង្ឃដោយសទ្ធាជ្រះថ្លាចំពោះ ព្រះពុទ្ធសាសនាជាព្រះបរមគ្រូនៃយើង។

វត្តពុទ្ធគីរីកម្ពុជានេះស្ថិតនៅក្នុងភូមិត្រពាំងស្គា ឃុំក្រញូង ស្រុកត្រាំកក់ ខេត្ត តាកែវ ធ្វើដំណើរពីផ្សារអង្គតាសោមទៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយដែរនោះគឺ នៅតាមចង្កេះភ្នំពិសេសកន្លែងដាក់តាំងព្រះពុទ្ធរូបតូចៗរាប់ ពាន់អង្គបែរក្លាយទៅជាកន្លែងចាក់សម្រាមស្អុយគគ្រុក។ ម្យ៉ាងវិញទៀតយើងឃើញមនុស្សអត់ខួរមួយចំនួនបានទៅអង្គុយយកដៃច្រត់ព្រះកេសព្រះពុទ្ធរូប។ ខ្លះទៀតអង្គុយយកជើងគងពីលើឬយកខ្នងទៅផ្អែកតែម្តង មើលទៅ គួរឲ្យខ្ពើមរអើមមែនទែន។

មានការរិះគន់ថាបើពួកនេះវាអត់ខួរទៅហើយ សូមអ្នកនៅមើលថែររក្សាទីនោះគួរតែមានខួរដែរ។ពួកគេ ត្រូវណែនាំឬនាំយកពួកទាំងនេះមកធ្វើការអប់រំកុំឲ្យប្រព្រឹត្តិអំពើលេលាបែបនេះ។ ព្រោះថាវាមិនមែនត្រឹ មតែធ្វើឲ្យអាប់អោនព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឲ្យបរទេសវាយតម្លៃ ខ្មែរទូទាំងនគរថាតិរិច្ឆានថែមទៀត៕

Facebook Comments
Loading...