ក្រុមហ៊ុនអាកាសចរសាំងហ្គាពួរបើកផ្លូវហោះហើរឆ្ងាយបំផុត!

0
152

ក្រុមហ៊ុនអាកាសចរណ៍សាំងហ្គាពួរបានចាប់ផ្តើមបើកជើងហោះហើរដ៏ឆ្ងាយ បំផុតក្នុងលោកដោយហោះចេញពីសាំងហ្គាពួរឆ្ពោះទៅកាន់ទីក្រុងញូវយ៉កក្នុង ចំងាយផ្លូវ១៦.៧០០គម ប្រើថេរៈវេលាហោះហើរជិត ១៩ម៉ោង(១៨ម៉ោង៤៥នាទី)។

ក្នុងជើងហោះហើរដំបូងនេះមានអ្នកដំណើរ១៥០នាក់និងនាវិក១៧នាក់ បានចេញដំណើរកាលពីយប់ថ្ងៃព្រហស្បត្តិ៍វេលាម៉ោង២៣៖៤៥។ គេប្រើយន្តហោះ Airbus A350-900ULR ដោយមានអ្នក បើកពីរនាក់ចាំបើកដូរវេនគ្នា។

យន្តហោះមានកៅអីថ្នាក់ Business ចំនួន៦៧និងកៅអីថ្នាក់ premium ៩៤ តែអត់មានកៅអីធម្មតាថ្នាក់economyទេ។ រូបកៅអីថ្នាក់businees ថតពេលរៀបហោះ។

Facebook Comments
Loading...