តាក់ស៊ី ជម្លោះដណ្តើមម៉ូយគ្នា បង្ករហឹង្សា របួស ០២ នាក់

0
738

កំពង់ឆ្នាំង,ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៩:១០នាទីនៅចំណុច ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងមាន ករណី ហឹង្សាដោយចេតនា ដែលបង្ករឡើងដោយ អ្នករត់តាក់ស៊ី ០២នាក់ មានឈ្មោះ ១-ឈ្មោះ សក ល័ក្ស ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិជ្រៃប្រឡាយ ឃុំត្រដោកជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ ។ ២-ឈ្មោះ នួន លាភ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ
ត្រពាំងជ្រៃ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ បានយកដែកប្រវែង0,៧0ម៉ែត្រវាយទៅលើភាគីម្ខាងទៀតបណ្តាលឲ្យរបួសស្រាល ០២ នាក់ មានឈ្មោះដូចខាងក្រោមៈ

១-ឈ្មោះ អ៊ិន ស៊ីណេ ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។
២-ឈ្មោះ កាក់ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំមានទីលំនៅភូមិសំរោង ឃុំរាជ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានទៅដល់កន្លែងកើតហេតុភ្លាមៗ និង ឈានទៅឃាត់ជនបង្ករខាងលើ បានចំនួន ០២នាក់ និង ដកហូតវត្ថុតាងដែកមួយកំណាត់ ប្រវែង 0,៧0 ម៉ែត្រ ទំហ៊ុំ ២៧លី ។

ជនរងគ្រោះត្រូវ បានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯ ជនសង្ស័យទំាងពីរ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

Facebook Comments
Loading...