បុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨មានភ្ញៀវទេសចរណ៍មកចូលលេងកំសាន្តនៅរមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងមានចំនួន១៣១.០០០នាក់

0
624

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី ប្រទេសកម្ពុជា មាន សន្តិភាព ពេញលេញធ្វេីអោយ ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងគ្រប់ទីកន្លែង ដោយឡែកខេត្តកំពង់ឆ្នាំងមានចំនួនច្រើនរហូតដល់ទៅ១៣១.០០០នាក់ នាឳកាសបុណ្យភ្ជំបិណ្ឌឆ្នាំ២០១៨នេះ ។

លោកសេង សាលី បានអោយដឹងទៀតថាៈតំបន់ទេសចរណ៍នៅក្នុងខេត្ត ដែលមានភ្ញៀវទេសចរណ៍មកលេងច្រើនជាង គេមានដូចជាទំនប់ទ្វារទឹកស្ទឹងគង្គា ទឹកធ្លាក់អន្លង់ស្វាយ, ទឹកធ្លាក់ថ្មគ្រែ,ទឹក
ធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ទំនប់២០
ឧសភាស្ថិតក្នុងស្រុករលាប្អៀរ ទំនប់ទ្វារទឹកអាចាំង តំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូណ៌ និង មាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរបានអោយដឹងថា ចំនួនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិនាឳកាសបុណ្យភ្ជំបិណ្ឌឆ្នាំនេះដោយផ្តើមចេញកត្តា សន្តិភាព សន្តិសុខ និង សុវត្ថិភាពជាកក្តាចម្បង ។

បន្ថែមលើសពីនេះលំហូរនៃចំនួនភ្ញៀវទេសចរណ៍ស្ទើរគ្រប់ទីកន្លែងកំសាននេះ ក៍អាចបញ្ជាក់បានថាជីវភាពរបស់ប្រជាជនកម្ពុជាមានការធូរធារទេីបមានឱកាសក្នុងការដេីរលេងកំសាន្តពេលបុណ្យប្រពៃណីជាតិនិងពេលសំរាកពីការងារនៅចុងសប្តាហ៍៕

Facebook Comments
Loading...