បវរកញ្ញារាជនីសម្រស់មូស្លឹមម្នាក់រត់គេចចេញពីប្រទេសក្រោយមានការគម្រាមសម្លាប់

0
131

ប្រទេសអ៊ីរ៉ាក់៖ អតីតបវរកញ្ញាអ៊ីរ៉ាក់នាង Shimaa Qasim Abdulrahman បានសម្រេចចិត្តរត់ចាកចេញពីប្រទេសអ៊ីរ៉ាក់ដែលជាទឹកដីកំណើតរបស់ខ្លួន ក្រោយពីមានការគម្រាមសម្លាប់ម្តងហើយម្តងទៀតពីសំណាក់បុរសម្នាក់ដែលបានអះអាងថា ខ្លួនគឺជាសមាជិកក្រុមរដ្ឋអ៊ីស្លាម។ នាងបានសម្រេចចិត្តចាកចេញទៅកាន់ប្រទេសហ្ស័កដង់។

នៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៨ កាសែត The Times Of India បានដកស្រង់សំដីរបស់នាងShimaa ដែលបាននិយាយប្រាប់កាសែតក្នុងស្រុកថា៖ រូបខ្ញុំត្រូវបានឃាតករគម្រាមសម្លាប់។ ជីវិតខ្ញុំស្ថិតនៅក្រោមស ភាពគ្រោះថ្នាក់។

ការសម្លាប់មនុស្សរបស់ក្រុមនេះនាពេលកន្លងមកធ្វើឲ្យខ្ញុំតក់ស្លុតខ្លាំងណាស់។ ខ្ញុំមិនមានសេចក្តីសុខក្នុងការរស់នៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់របស់ខ្ញុំទេ ហេតុនេះទើបខ្ញុំសម្រេចចិត្តរត់មករស់នៅប្រទេសហ្ស័កដង់សិន។

Facebook Comments
Loading...