ជនបិសាចម្នាក់បំពានផ្លូវភេទកុមារីជាង៩០០នាក់ត្រូវជាប់គុកជាង២២ឆ្នាំ

0
152

ប្រទេសរុស្សី៖ តាមព័ត៌មានពីកាសែតThe Sunបានផ្សាយឲ្យដឹងថា បុរសជនជាតិរុស្សីម្នាក់ឈ្មោះ Viktor Lishavsky អាយុ៣៧ឆ្នាំដែលនិយមរួមភេទដូចគ្នាត្រូវបានតុលាការ នៅភាគខាងកើត នៃប្រទេសរុស្សី កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២២ឆ្នាំ និង៦ខែពីបទបានរំលោភនិងបំពានផ្លូវភេទទៅលើកុមារីជាង៩០០នាក់។

លោកViktor គឺជាបិសាចតណ្ហាជាអតីតអាចារ្យប្រដៅសាសនាគ្រឹស្តិ៍នៅក្នុងទីក្រុងAmursk ត្រូវបានគេជឿជាក់ថា ជាមនុស្សដែលសាហាវបំផុតបំពានទៅលើផ្លូវភេទកុមារនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរុស្សី។ បុរសនេះបានទទួលយករាល់ការចោទប្រកាន់ទាំងអស់ពីសំណាក់តុលាការ។ តុលាការក្នុងទីក្រុង Komsomolsk-on-Amursk បានរកឃើញថា លោកViktor ហាក់ជាមនុស្សកំណាចខ្លាំងណាស់ដោយគាត់បានរំលោភផ្លូវភេទ និងបានបំពានផ្លូវភេទទៅលើកុមារីជាច្រើនរហូតដល់ទៅជាង៩០០នាក់ ភាគច្រើនមានអាយុក្នុងរង្វង់១៣ឆ្នាំប៉ុណ្ណោះ។ ក្មេងៗជាច្រើនមិនហ៊ានប្តឹងពីគាត់ទេព្រោះគេចាត់ទុកគាត់ថាជាឪពុក។

ក្រោយពីចេញពីពន្ធនាគារបុរសនេះត្រូវបានតុលាការហាមមិនឲ្យធ្វើការងារជាមួយកុមាររយៈពេល២០ឆ្នាំ៕

Facebook Comments
Loading...