ជំនួបត្រាំ-គីមលើកទី២មិនធ្វើនៅប្រទេសសឹង្ហបុរីទៀតទេ

0
114

តាមកាសែត The Korea Times ចេញផ្សាយនៅថ្ងៃទី១២ខែតុលានេះបានឲ្យដឹងថា ជំនួបរវាងលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើងគីម ជុងអ៊ីល ទំនងជាធ្វើនៅក្រោយថ្ងៃទី៦ ខែវិច្ឆិកា គឺក្រោយពីដំណើរការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិករួចហើយ។

លោកត្រាំបាននិយាយប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One របស់លោកថា ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិលោកមិនមានពេលចេញដំណើរទៅក្រៅប្រទេសឡើយ។ លោកបាននិយាយទៀតថា ជំនួបកំពូលលើកក្រោយរវាងរូបលោកនិងប្រធានាធិបតីគីម ជុងអ៊ុន នៅមិនឆ្ងាយប៉ុន្មាឡើយ ប៉ុន្តែច្បាស់ណាស់ថា ជំនួបលើកក្រោយមិនធ្វើនៅប្រទេសសឹង្ហបុរីទៀតទេ។ លោកត្រាំបញ្ជាក់ថា មានទីកន្លែងថ្មីទៀតចំនួន៤ឬ៥សម្រាប់ជ្រើសរើស។ ប៉ុន្តែអ្នកវិភាគខ្លះបានលើកឡើងថា ទីក្រុងព្យុងយ៉ាងអាចជាទីកន្លែងជម្រើសដ៏ល្អបំផុត៕

Facebook Comments
Loading...